រថយន្តនិងម៉ូតូព្រលះគ្នាមុខសណ្ឋាគារក្លាស៊ីក្រុងបាត់ដំបង រងរបួសធ្ងន់បីនាក់

Phy Sok, [22.07.21 12:11]

រថយន្តមួយគ្រឿងម៉ាក់នីសាន់ម៉ាច បានបុកគ្នាជាមួយម៉ូតូយ៉ាងពេញទំហឹង នៅផ្លូវបំបែកជា៤ ចុងស្ពានសម្តេចក្រឡាហោមសខេង ត្រើយខាងកើត បណ្តាលអោយអ្នកជិះម៉ូតូរងរបួសធ្ងន់បីនាក់ កាលពីម៉ោងប្រហែលជិត១០យប់ថ្ងៃទី ២១ខែកក្កដា ។

ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរផ្សេងទៀត ចោមរោមមើល និង មានការអន្តារគមន៍័ភ្លាមៗពីសមត្ថកិច្ចក្រុង និង កម្លាំងចរាចរណ៍ផ្លូវគោកផងដែរ ។

ប្រភពពីកន្លែងកើតហេតុអោយដឹងថា រថយន្តម៉ាកនីសាន់ម៉ាច ពាក់ស្លាក ពោធិ៍សាត់1A0660 បានប៉ះជាមួយ ម៉ូតូម៉ាកឌ្រីម ២០១៨ ពាក់ស្លាកលេខ បាត់ដំបង១ AD2807 ដែលជិះគ្នាបីនាក់ បណ្តាលអោយអ្នកបើកបរម៉ូតូខ្លះសន្លប់ ខ្លះបាក់ជើង និង រងរបួសធ្ងន់ធ្ងរ ។

ជុំវិញករណីចរាចរណ៍នេះគេនៅមិនទាន់ដឹងឈ្មោះ ជនរងគ្រោះ និង ម្ចាស់រថយន្តនៅឡើយទេ ដោយភ្លាមៗម្ចាស់រថយន្តគេចខ្លួនបាត់មិនឃើញនៅកន្លែងកើតហេតុ ចំណែកជនរងគ្រោះ ត្រូវបញ្ជូទៅកាន់មន្ទីរពេទ្យភ្លាមៗ ។

យើងមិនទាន់អាចទំនាក់ទំនងសុំការបំភ្លឺពីមន្រ្តីចរាចរណ៍ខេត្តដែលចុះមកវាស់វែង និង ដោះស្រាយករណីចរាចរណ៍ខាងលើនៅឡើយទេ ដោយទូរស័ព្ទច្រើនសារមិនមានអ្នកទទួល ៕

អត្ថបទ ភី សុខ