សម្តេច​ហ៊ុន​សែន​៖ នៅ​ថ្ងៃ​ពុធ​ទី​២៤ មិថុនា ខាងមុខនេះ យើង​នឹង​ប្រកាស​ដាក់​អោយ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ “​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩”

​ការបញ្ជាក់​នេះ​ក្នុង​សំណេរ​មួយ​របស់​សម្តេច តេ​ជោ ហ៊ុន​សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា នា​ថ្ងៃ​អាទិត្យ​ទី​២១​មិថុនា​នេះ តាមរយៈ​គណនី​យ​ហ្វេ​សប៊ុក​ផ្ទាល់​ផ្ទាល់ខ្លួន​។​

​សម្តេច ៖ «​ទោះបី​ខ្ញុំ​មិន​បាន​ចុះ​ទៅ​ជួប​បងប្អូន​កូនក្មួយ​ដោយ​ផ្ទាល់​នៅ​តាម​មូលដ្ឋាន ឬ​តាម​រោងចក្រ​សហគ្រាស​នានា ប៉ុន្តែ​សេចក្តី​នឹករ​ឮ​ក​របស់​ខ្ញុំ​តែងតែ​ដក់​ជាប់​នឹកគិត​ដល់​បងប្អូន​ជនរួមជាតិ​គ្រប់ៗ​គ្នា​ជានិច្ច​»​។​

​សម្តេច​បន្ត « ពិត​ណាស់​ក្នុង​ស្ថាន​ការដែល​ជំងឺ​ឆ្លងកូវី​ដ​-១៩​កំពុង​រាតត្បាត​នៅ​ទូទាំង​ពិភពលោក​គឺ​បាន​ធ្វើអោយ​ប៉ះពាល់​យ៉ាង​ខ្លាំង​មក​លើ​សេដ្ឋកិច្ច​ជាតិ​យើង​ផងដែរ​។ ទន្ទឹមនឹងនោះ បងប្អូន​កូនក្មួយ​មួយចំនួន​ត្រូវបាន​ផ្អាក​ការងារ ជា​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅតាម​ជនបទ​ដាច់ស្រយាល​មួយចំនួន​ក៏​កំពុង​ជួប​ប្រទះ​ការខ្វះខាត​ម្ហូបអាហារ​។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​រិះរក​វិធី​នានា​ដែល​អាច​ធ្វើបាន​ដើម្បី​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​ស្ថានភាព​ចាំបាច់​នេះ​។ នៅ​ថ្ងៃ​ពុធ​ទី​២៤ មិថុនា ខាងមុខនេះ យើង​នឹង​ប្រកាស​ដាក់​អោយ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ “​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩” » ។​

​សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​កុំ​អោយ​ឆ្លង​មេ​រោគកូ​វីដ​-១៩ ដោយ​ប្រើប្រាស់​ម៉ាស​ពាក់​ការពារ ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ អាល់​កុល ឬ​ចឹល​សម្លាប់​មេរោគ​។​

​ចំពោះ​ក្រុមហ៊ុន និង​អ្នកគ្រប់គ្រង​នៅតាម​ទីកន្លែង​ដែល​មាន​ការប្រមូលផ្តុំ​មនុស្ស​ច្រើន​ដូចជា​ផ្សារ ផ្សារ​ទំនើប សណ្ឋាគារ ភោជនីយដ្ឋាន ហាង​កាហ្វេ ជាពិសេស​ក្លីនិក និង​មន្ទី​ពេទ្យ​ព្យាបាល​ទាំង​រដ្ឋ​និង​ឯកជន ត្រូវ​មាន​ទឹក​អាល់កុល និង​ម៉ាស ដើម្បី​អោយ​ពលរដ្ឋ​ឬ​អតិថិជន​ប្រើប្រាស់​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩​ពី​ម្នាក់​ទៅ​ម្នាក់​ព្រោះតែ​ការមើលស្រាល​និង​ការធ្វេសប្រហែស​។​

​សូម​ជូនពរ​បងប្អូន​ចៀសផុត​ពី​ជំងឺ​ឆ្លងកូវី​ដ​-១៩ និង​មាន​សុខ​សុវត្ថិ​ភព​ក្នុងការ​ធ្វើ​ដំណើរ​ជិត​ឆ្ងាយ​នៅ​ទូទាំង​ប្រទេស​៕

​ដោយ ៖ ភី សុខ​