ក្រុមអ្នកលេងអាប៉ោងមួយវង់ ត្រូវសមត្ថកិច្ចបង្រ្កាប ឃាត់ខ្លួនមនុស្ស៦នាក់

Phy Sok, [30.08.21 16:19]   

សមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យ ពាក់ព័ន្ធនឹងលេងល្បែងស៊ីសង (ភ្នាល់អាប៉ោង) ចំនួន៦នាក់ ដលល្មើសច្បាប់ និង ល្មើសទៅនឹងវិធានការរដ្ឋដាលក្នុង ការទប់ស្កាត់ការ ឆ្លងរាលដាលជំងឺកូវីដ១៩ ទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

លោក ឈឿង គឹមសុង នាយការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការនគបាលខេត្តបាត់ដំបង បានអោយដឹងថា លោកបានដឹកនាំកម្លាំងព្រហ្មទ័ណ្ឌកម្រិតស្រាល បង្រ្កាបទីតាំងល្បែង ភ្នាល់អាប៉ោង ដុះស្លែមួយកន្លែង កាលពីម៉ោងជាង២រសៀលថ្ងៃទី ២៩ខែសីហា នៅចំណុច ភូមិតាព្រាត ឃុំមុខរាហ៍ ស្រុករុក្ខគីរី ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនមនុស្សចំនួន៦នាក់ រួមទាំងវត្ថុតាងមួយចំនួន ។

លោក គឹមសុងដែលតែងតែដឹកនាំកម្លាំងចុះបង្រ្កាបបទល្មើសជាបន្តបន្ទាប់នោះ បានអោយដឹងថា ជនសង្ស័យទាំង៦នាក់នេះមានឈ្មោះ

១ ឈ្មោះ យឹម សារ៉េត ហៅ សួន ប៉ារ៉ា ភេទប្រុស អាយុ ៥៨ ឆ្នាំ មានទីលំនៅ ភូមិ ស្វាយអាត់ ឃុំ ស្នាមព្រះ ស្រុក បាកាន ខេត្ត ពោធិ៍សាត់ ។
២ / ឈ្មោះ ឈឺន រ៉ាង ភេទប្រុស អាយុ ៤៩ ឆ្នាំ ៣/ ឈ្មោះ ស៊ីម អូន ភេទ ប្រុស អាយុ ៦២ ឆ្នាំ
៤/ ឈ្មោះ យិន ង៉ែត ភេទប្រុស អាយុ ៦៣ ឆ្នាំ ៥/ឈ្មោះ នួន គោ ភេទប្រុស អាយុ ៥៥ ឆ្នាំ ពួកគេទាំង៤នាក់រស់នៅ ឃុំ មុខរាហ៍ ស្រុក រុក្ខគីរី ខេត្តបាត់ដំបង។ និងទី៦/ សយ សុផល ភេទប្រុស អាយុ ៥៤ ឆ្នាំ មានទីលំនៅ ភូមិ ក្តី ស្នួល ឃុំ ត្រពាំង ជង ស្រុក បាកាន ខេត្ត ពោធិ៍សាត់ ។

ក្រោយឃាត់ខ្លួនកម្លាំងលោកបានដកហូតវត្ថុតាងរួមមាន ៖
– មេ អាប៉ោង ចំនួន ០១ គ្រាប់
– ចាន សម្រាប់ បង្វិល មេអាប៉ោង ចំនួន ០២
– ផ្តិល ជ័រ សម្រាប់ គ្រប អាប៉ោង ចំនួន ០១
– ធុង ជ័រ ដាក់ ដី សម្រាប់ ទ្រ ចាន អាប៉ោង ចំនួន ០១
– កម្រាល សម្រាប់ ចាក់ អាប៉ោង ចំនួន ០១
– ម៉ូតូ ចំនួន ០២ គ្រឿង

បច្ចុប្បន្ន ការិយាល័យ ជំនាញ កំពុង តែ ធ្វើការ កសាង សំណុំ រឿង ដើម្បីបញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី ៕ ភី សុខ