ចង់​លេង​ទឹក និង ស្រូបខ្សល់​ធម្មជាតិ កុំ​ភ្លេច រមណីយដ្ឋាន ចំការ​ធូរេន អូរ​តង នៅ​ស្រុក​រតនមណ្ឌល​

រមណីយដ្ឋាន​ចំការ​ធូរេន​អូរ​តង ជា​ប្រភេទ​រមណីយដ្ឋាន​ក​សិ​-​ទេសចរណ៍ ដែល​មាន​ទីតាំង ស្ថិតក្នុង​ភូមិ​អូរ​ល្មូ​ន ឃុំ​ផ្លូវ​មាស ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង ចំងាយ​ប្រមាណ​៧០​គីឡូម៉ែត្រ​ពី​ក្រុង​បាត់ដំបង (​តាមផ្លូវ​រមណីយដ្ឋាន​ជ្រលង​បព្វ​តា​) ។​

​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង អោយដឹងថា រមណីយដ្ឋាន​នេះ មាន​កន្លែង​លេង​ទឹកថ្លា​ឈ្វ​ង់ អម​ដោយ​ផ្ទាំង​ថ្ម​ក្រាល​បាត​ស្ទឹង មាន​កន្លែង​អង្គុយ​លម្ហែ​អម​ដងស្ទឹង និង​កន្លែង​ថតរូប​ស្អាតៗ​។ បន្ថែម​ពី​នេះ មាន​ចំការ​ផ្លែឈើ​ចម្រុះ​ដូចជា ទុរេន សាវម៉ាវ តា​ង៉ែ​ន កៅស៊ូ ជាដើម ។​

​សកម្មភាព​កម្សាន្ត​នានា​ក្នុង​រមណីយដ្ឋាន​នេះ​មានដូចជា​:
​ការកម្សាន្ត​តាម​ចំការ (​ពិសេស​សម្រាប់​រដូវ​ផ្លែឈើ​),​ការ​ងូតទឹក​កម្សាន្ត​,​ការ​ពិសារ​អាហារ​នៅ​មាត់ទឹក​,​ការ​សម្រាក ល​ម្ហែ​,​ការលេង​កីឡា​លើទឹក​,​ការ​ជិះទូក កៃ​យ៉ាក់​,​ការ​បោះតង់​,​ការស្រាវជ្រាវ -​ល​-​។​

​ក្រៅ​ពី​កន្លែង​កំសាន្ត​ខាងលើនេះ ខេត្ត​បាត់ដំបង​មាន​ទីតាំង​លេង​ទឹក​និង​កំសាន្ត​ជាច្រើន​ទៀត ដូចជា រមណីយដ្ឋាន​ទឹកធ្លាក់​ថ្មដា​ចំការ​ធូ​រ៉េន ,​រមណីយដ្ឋា​ទឹក​ធ្លាក់ចំ​ការ​ស្វាយ ,​រមណីដ្ឋាន​ធម្មជាតិ​ថ្វាក (​ស្រុក​រតនមណ្ឌល​),​រមណីដ្ឋាន​អាង​កំពីងពួយ ,​សហគមន៍​អេកូ​ទេសចរណ៍​អូរ​ជាំ​(​ស្រុក​សំឡូត​) ,​គោលដៅ​ទេសចរណ៍​ភ្នំ​កំពូល​(​ស្រុក​រតនមណ្ឌល​) ,​រមណីដ្ឋាន​អាងទឹ​កកំពីងពួយ​,​រមនីយដ្ឋាន​ធម្មជាតិ​ភ្នំ​សំពៅ ,​ប្រាសាទភ្នំ​បាណន់ ,​ប្រាសាទឯកភ្នំ​,​ដែន​ជំរក​សត្វ​ស្លាប​ព្រែក​ទាល់ (​ស្រុក​ឯក​ភ្នំ​),​មណ្ឌល​កំសាន្ត​ឡូរី (​ស្រុក​បាណន់​) ,​រមណីយដ្ឋាន​ប្រាសាទ​បា សែ​ត ,​សំណង់ផ្ទះ​បូរាណ​ជាដើម​។​ល​។​

@physok
​រូបភាព​មន្ទីរ​ទេសច​រណ៍​