គ្រាន់តែគ្រោះថ្នាក់ចរាចរណ៍តិចតួចសោះ ! កើតជារឿង ដេញកាប់ចាក់គ្នា ដូចរឿងហុងកុង ផ្អើលផ្សារទំនើប ទាំងថ្ងៃ

ក្មេងពីរក្រុម បានប្រយុទ្ធគ្នា ប្រដាប់ដោយកាំបិតនិងពូថៅ ដៃ នៅកណ្តាលផ្សារទំនើបភូពុយ ស្ថិតនៅ ភូមិអញ្ចាញសង្កាត់អូរចារក្រុងបាត់ដំបង បង្កការភ្ញាក់ផ្អើលដល់អាជីវករនិងប្រជាពលរដ្ឋ កាលពីម៉ោង ជាង៣ រសៀលថ្ងៃទី ២៩ខែកញ្ញា តែមិនមានភាគីណារងរបួសធ្ងន់នោះទេ ។ ខណៈពួកគេកំពុងប្រយុទ្ធគ្នា ត្រូវបានកម្លាំងអធិការ ក្រុងបាត់ដំបង បាន ចុះមក បង្រ្កាបនិងឃាត់ខ្លួន ភាគីទាំងពីរ ចំនួន៥នាក់ ។

តាមចម្លើយរបស់យុវជនទាំងពីរក្រុមនេះប្រាប់អ្នកសារព័ត៌មានខណៈពេលឃាត់ខ្លួន គឹការកាប់ ចាក់គ្នានេះ កើតឡើងដោយគ្រោះថ្នាក់ចរាចរណ៍ ហើយនិយាយមិនត្រូវគ្នានិងចោទគ្នាទៅវិញទៅមក ។

លោកពេជ្យ សារ៉េន អធិការនគបាលក្រុងបាត់ដំបងបានអោយដឹងថា ខណៈដែលទទួលបានព័ត៌មាន សមត្ថកិច្ចលោក ចុះទៅបង្រ្កាបភ្លាមៗ ដោយឃាត់ខ្លួនជនបង្ក ទាំងពីរក្រុម ចំនួន៥នាក់ ។ ដោយភាគីម្ខាងមានគ្នាបីនាក់ និងម្ខាងទៀតមានពីរនាក់ ។ លោកអធិការបញ្ជាក់ថាក្រោយពីសាកសួរ ក្មេងម្នាក់មិនមានការពាក់ព័ន្ធក៏អោយត្រឡប់ទៅផ្ទះវិញ ។

លោក អធិការបានបញ្ជាក់ថា ក្មេងទាំងពីរក្រុមនេះ ដែលក្នុងនោះភាគីម្ខាងមានគ្នាបីនាក់ មានឈ្មោះ

១ _ឈ្មោះ វង្ស វឌ្ឍវត្ថ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិវត្តរំដួលសង្កាត់ចំការសំរោងក្រុងបាត់ដំបងខេត្តបាត់ដំបង

២ _ឈ្មោះ វង្ស វឌ្ឍវត្តភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិវត្តរំដួលសង្កាត់ចំការសំរោងក្រុងបាត់ដំបងខេត្តបាត់ដំបង

៣_ ឈ្មោះ សាន្ត ប៊ុនស៉ីក ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោងក្រុងបាត់ដំបងខេត្តបាត់ដំបង ជាភាគីម្ខាង និង ភាគីម្ខាងទៀតមានម្នាក់ឈ្មោះ ឬទ្ធីពេជ្យ ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ។

លោក អធិការបញ្ជាក់ថា ទំនាស់ឈានដល់ បើកការកាប់ចាក់គ្នានេះកើតចេញពីគ្រោះថ្នាក់ចរាចរណ៍ និយាយមិនត្រូវគ្នា ក៍ឈ្មោះ សាន្ត ប៊ុនសិក ក្នុងចំណោមភាគីបីនាក់ បានយកកូនកាំបិតបម្រុងចាក់ទៅ ឈ្មោះ ឬទ្ធីពេជ្យដែលជាភាគីម្ខាងទៀត ពេលនោះ ឈ្មោះ ឬទ្ធីពេជ្យបានទាញពូថៅ កាប់ទៅលើភាគីម្ខាង ទៀតវិញ បណ្តាលអោយរងរបួសស្រាល ត្រង់ខ្នងនិងជើងស្តាំ ។

លោកអធិការបញ្ជាក់ថាបច្ចុប្បន្ននេះ កម្លាំងលោកបានបញ្ជូនជនសង្ស័យទាំង៤នាក់ នេះ ទៅស្នងការនគបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនិតិវិធីហើយ ។ អត្ថបទ ភី សុខ