ឯកឧត្តម សុខលូ រួមជាមួយក្រុមការងារ ជំនាញ ចុះពិនិត្យស្ថានភាព ផ្លូវថ្នល់ ក្នុងភូមិសាស្ត្រក្រុងបាត់ដំបង ដែលទទួលការរងការខូចខាត ដោយសារភ្លៀងធ្លាក់ច្រើន

នារសៀលថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ ឯកឧត្តម សុខលូ អភិបាលនៃគណៈ អភិបាលខេត្តបាត់ដំបង រួមជាមួយក្រុមការងារ មន្ត្រីជំនាញ ក្រោមឱវាទ បានអញ្ជើញចុះទៅពិនិត្យ មើលពីស្ថានភាពផ្លូវថ្នល់ ក្នុងភូមិសាស្ត្រក្រុងបាត់ដំបង ដែលទទួលរងការខូចខាត ដោយសារភ្លៀងធ្លាក់ច្រើន។

ជាមួយគ្នានេះដែរ ឯកឧត្តម និងក្រុមការងារ ក៏បានអញ្ជើញទៅពិនិត្យ មើលការសាងសង់ ច្រាំងស្ទឹងសង្កែ ដែលរដ្ឋបាលខេត្ត បាននិងកំពុង ធ្វើការជួសជុលសាងសង់ កែលម្អ នៅចំណុច ជាប់សួនច្បារ សម្ដេចក្រឡាហោមសខេង៕ ប្រភព រដ្ឋបាលខេត្ត