កុមាររងផលប៉ះពាល់ ដោយជំងឺកូវិត ១៩ ចំនួន ១៤១គ្រួសារ បានទទួលអំណោយ ពីអង្គការយូនីសេសហ្វ

Mot Voyho, [13.09.21 14:50]

កុមាររងផលប៉ះពាល់ ដោយជំងឺកូវិត១៩ ដែលឪពុកម្ដាយរបស់ពួកគេ កំពុងសម្រាកព្យាបាល ជំងឺចំនួន ១៤១ គ្រូសារ ក្នុងខណ្ឌដូនពេញ បានទទួលអំណោយ ពីអង្គការ UNICEF CAMODIA ។

ពិធីផ្ដល់អំណោយ នេះ បានធ្វើឡើងនៅវត្ត ព្រះពុទ្ធឃោសាចារ្យ ស្ថិតក្នុងខណ្ឌដូនពេញ កាលពីពេលកន្លងទៅថ្មីនេះ ក្រោមអធិបតីលោក សុខពេញវុធ អភិបាលនៃគណៈអភិបាល ខណ្ឌដូនពេញ និងលោកស្រី មុំចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ អំណោយដែលត្រូវផ្ដល់ជូន កុមាររងផលប៉ះពាល់ទាំង ដោយជំងឺកូវិត ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ

ដែលមកពីសង្កាត់ទាំង ១១ ចំនួន១៤១ គ្រួសារ ដោយក្នុងមួយគ្រួសារមួយគ្រួសារទទួលបាន អង្ករ ៥០ គីឡូក្រាម មីមួយកេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ សាប៊ូមួយកញ្ចប់ ថ្នាំដុសធ្មេញមួយប្រអប់និងច្រាសមួយ ត្រីខ ១ឡូ និងប្រេងឆា ១ដប៕ ប្រភព វិទ្យុជាតិ កម្ពុជា