ជាការពិតណាស់កុមារ គឺ មានសិទ្ធិបួនសំខាន់ៗ សិទ្ធិអភិវឌ្ឍន៍ សិទ្ធិការពារ សិទ្ធិចូលរួម និង សិទ្ធិរស់រាន។ យ៉ាងណាបច្ចប្បន្ននេះមានការយកចិត្តទុកដាក់ ការជួយទំនុកបម្រុងច្រើនពីអង្គការពាក់ព័ន្ធ និងមន្ទីរផ្សេងៗទៀតដែរ។ ដោយឡែកក៏នៅមានកុមារមួយចំនួនតូចដែលមិនទាន់បានទទួលការលើកកម្ពស់នៅឡើយ ដោយមានការរំលោភបំពានកម្លាំងធ្វើការងារ មិនបានប្រាក់កម្រៃ និង មិនសិទ្ធិបញ្ចេញមតិយោបល់ជាដើម។
កញ្ញា ម៉ានី បាននិយាយថា កុមារហាក់ដូចជាមិនទាន់បានទទួលសិទ្ធិពេញលេញ នៅឡើយទេ ព្រោះថានៅមានការប្រើកម្លាំងពលកម្មកុមារនៅក្រោមអាយុ 18 ឆ្នាំនៅឡើយ។ កញ្ញាសំណូមពរឲ្យមានសាលារៀន មន្ទីរពេទ្យសម្រាប់កុមារព្រោះថាសព្វថ្ងៃនេះគឺមានបន្ទីរពេទ្យតិចហើយកុមារច្រើន ដូចនេះការផ្តល់សេវាក៏មិនទាន់បានល្អ ជាពិសេសគឺនៅតាមទីជនបទ។
លោកស្រី ហាង មន្ថា ក្រុមព្រឹក្សាឃុំ អន្លង់វិល មានប្រសាសន៍ថា ចំពោះការងារលើកកម្ពស់សិទ្ធកុមារនេះគឺយើងតែងតែមានផែនការបន្តបន្ទាប់។ ការចុះផ្សព្វផ្សាយគឺយើងប្រាប់ពីចំណុចមួយៗនៃសិទ្ធិធំៗទាំងបួនរបស់កុមារ ព្រោះថាបើចង់ជួយលើកកម្ពស់ដល់ពួកគាត់លុះត្រារតែពួកគាត់បានយល់ច្បាស់ពីសីទ្ធិរបស់គាត់ជាមុនសិន។ លោកស្រីបានបន្តទៀតថា សព្វថ្ងៃនេះយើងកំពុងតែចុះស្រង់ជួយដល់កុមារដែលងាយរងគ្រោះ ដែលមិនមានលទ្ធភាពទៅរៀន កុមារដែលរងហិង្សា គ្មានទីពឹងជាដើម។ ការចុះជួយដលល់ពួកគាត់នេះ គឺ មានការសហការណ៍ពីអង្គការពាក់ព័ន្ធនានាផងដែរ។
កុមារ គឺជាធនធានយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន នាពេលខាងមុខ។ ដូចនេះហើយត្រូវតែមានការយកចិត្តទុកដាក់ឲ្យបានខ្ពស់ និងលើកទឹកចិត្តដល់ពួកគាត់ទាំងអស់នោះ។ ជាមួយគ្នាដែលក៏ត្រូវតែមានការអប់រំដល់ពួកគាត់ឲ្យបានយល់ពីសិទ្ធិរបស់គាត់ផដែរ។
អត្ថបទ៖ កញ្ញា ឌិន មករា