នាយក CIA និយាយថា គ្មានការសន្និដ្ឋាន ច្បាស់លាស់ណាមួយ អំពីប្រភពដើម នៃជំងឺកូវិត 19

Mot Voyho, [27.07.21 10:51]

យោងតាមប្រព័ន្ធផ្សព្វផ្សាយ របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា នាយកទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់កណ្ដាល CIA លោកបាននិយាយថា ប្រហែលជាគ្មានការ សន្និដ្ឋានច្បាស់លាស់ណាមួយ អំពីប្រភពដើម នៃជំងឺកូវិត 19 នោះទេ។ នៅក្នុងបទសម្ភាសន៍ មួយកាលពីថ្ងៃទី 26 ខែកក្កដាកន្លងទៅនេះ ជាមួយវិទ្យុសាធារណៈ ជាតិសហរដ្ឋអាមេរិក នៅពេលដែលត្រូវបាន សួរថាតើ វិរុសនេះ ត្រូវបានបង្កើតឡើង នៅក្នុងគ្រោះថ្នាក់ មន្ទីរពិសោធន៍ វូហាន របស់ប្រទេសចិនឬមួយយ៉ាងណា? លោក Burns បាននិយាយថា ជាចម្លើយដ៏ស្មោះត្រង់ នៅថ្ងៃនេះ គឺថាយើង មិនអាច ផ្ដល់ការសន្និដ្ឋាន ច្បាស់លាស់ណាមួយ អំពីថា តើវាកើតចេញ ពីគ្រោះថ្នាក់ មន្ទីរពិសោធន៍ ឬវាមានប្រភព មកពីការចម្លង តាមធម្មជាតិ ពីសត្វដែលឆ្លង ទៅមនុស្ស ឬយ៉ាងណានោះទេ។

លោកបានបញ្ជាក់ទៀតហើយ វាអាចទៅរួចដែរថា ប្រភពដើម នៃវិរុសនេះ នឹងមិនអាចដឹងបាន ដូចជាអ្វីៗជាច្រើន ដែលយើងមិនអាច នឹងឈានដល់ ការវិនិច្ឆ័យ ឲ្យបានច្បាស់លាស់៕ ប្រភព AKP