ក្រសួងបរិស្ថាន ពិភាក្សាការងារ ដោះស្រាយបញ្ហា ការប្រែប្រួលអាកាសធាតុ

Mot Voyho, [31.08.21 09:33]

សុខសន្តិភាព គឺជាកត្តា ដែលមិនអាចខ្វះបាន ក្នុងការគ្រប់គ្រងបរិស្ថាន ដោះស្រាយបញ្ហា ការប្រែប្រួលអាកាសធាតុ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ជាតិ។ នេះជាការថ្លែង របស់ឯកឧត្តម សាយសំអាល រដ្ឋមន្ត្រី ក្រសួងបរិស្ថាន តាំងពីថ្ងៃទី 30 ខែសីហាកន្លងទៅនេះ ក្នុងអំឡុងពេល នៃកិច្ចប្រជុំពិភាក្សា ការងារជាមួយលោក Jame Larsen អ្នកសម្របសម្រួល កិច្ចការប្រែប្រួល អាកាសធាតុ និងឯកឧត្តម Pablo Kong ឯកអគ្គរដ្ឋទូត ប្រទេសអូស្ត្រាលី ប្រចាំកម្ពុជា។ ប្រភព ពីក្រសួងបរិស្ថាន បានដឹងទៀតថា ឯកឧត្តម សាយសំអាល់ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បាននៅកំពុងចាប់យក កាលានុវត្តភាព តាមរយៈការវិនិយោគ ចំចម្បងៗ ដែលអាចជម្រុញកំណើនសេដ្ឋកិច្ច បានឆាប់រហ័ស។ កិច្ចប្រជុំបានផ្ដោតសំខាន់ លើទស្សនវិស័យ របស់ប្រទេសអូស្ត្រាលី និងរាជរដ្ឋាភិបាលកម្ពុជា សម្រាប់សន្និបាត សហប្រជាជាតិលើកទី ២៦ ស្ដីពីការប្រែប្រួលអាកាសធាតុ។

លោក James Larsen បានបញ្ជាក់ថា ប្រទេសអូស្ត្រាលី បានផ្ដល់ការគាំទ្រ ជាច្រើន ដល់បញ្ហាប្រទេស តាមដងទន្លេមេគង្គ រួមមានកម្ពុជា ក្នុងការគ្រប់គ្រងធនធានទឹក និងការអប់រំបរិស្ថាន។ ចំពោះសន្និបាត សហប្រជាជាតិ លើកទី ២៦ ស្ដីពិការប្រែប្រួល អាកាសធាតុ ប្រទេសអូស្ត្រាលី គាំទ្រ ដល់ចក្រភពអង់គ្លេស ក្នុងការរៀបចំ កិច្ចប្រជុំទល់មុខគ្នា ដែលផ្ដល់ឱកាស ដល់គ្រប់រដ្ឋ ជាសមាជិក បានជជែកគ្នាដោយផ្ទាល់។ ប្រទេសអូស្ត្រាលី បានផ្ដួចផ្ដើម ឲ្យមានកិច្ចពិភាក្សាគ្នា អំពីការផលិតអគ្គិសនី ដោយប្រើប្រាស់ឧស្ម័ន អុីដ្រូសែន នៅក្នុងសន្និបាត សហប្រជាជាតិ ស្រីពិការប្រែប្រួល អាកាសធាតុ ដើម្បីជាជំរើសមួយ ដ៏ប្រសើរសម្រាប់ លើកកំពស់ផែនការ កាត់បន្ថយ ការបញ្ចេញឧស្ម័ន ផ្ទះកញ្ចក់ ឲ្យនៅកំរិតសូន្យ នៅឆ្នាំ ២០៥០។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងបរិស្ថាន បានសម្ដែងការស្វាគមន៍ ចំពោះការលើកឡើង របស់ភាគីអូស្ត្រាលី ក្នុងការប្រយុទ្ធប្រឆាំង និងការប្រែប្រួល អាកាសធាតុ ក៏ដូចជាបញ្ហា បរិស្ថាន សកល។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងសំណើ ២ រួមមាន ទីមួយ បង្កើតមជ្ឈមណ្ឌល ចែករំលែកព័ត៌មាន អំពីថាមពលឧស្ម័ន អុីដ្រូសែន ដោយមានការ ចូលរួមពីគ្រប់ ក្រសួងបរិស្ថាន គ្រឹះស្ថានសិក្សា ស្រាវជ្រាវរបស់កម្ពុជា ដឹងប្រទេសអូស្ត្រាលី។ ទី២ បង្កើតឲ្យមាន ផែនទីបង្ហាញផ្លូវ ក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការ អភិវឌ្ឍ សេដ្ឋកិច្ច រវាងប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលី៕ ប្រភព AKP