ស៊ីម៉ាក់ បន្តហ្វឹកហ្វឺន សុនខ ឲ្យមានសមត្ថភាព ហិតរកកូរវិត ១៩ បានគ្រប់ទីកន្លែង មិនថាបណ្ដោយ ឬបញ្ច្រាស់ខ្យល់ហើយ

Mot Voyho, [10.09.21 15:32]

មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ហៅកាត់ថា cmac បានបន្ត ធ្វើការហ្វឹកហ្វឺន នៅសុនខជាច្រើនក្បាល ដើម្បីស្វែងរក មេរោគកូវិត ១៩ ពីចម្ងាយ ក្រោយពីការហ្វឹកហ្វឺន វានឹងធ្វើការ ហិតស្វែងរកមេរោគ នេះបានគ្រប់ទីកន្លែងទាំងអស់។

យោងតាម facebook នាថ្ងៃទី ១០ ខែកញ្ញានេះ របស់ឯកឧត្តម ហេងរតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក មជ្ឈមណ្ឌល កំចាត់មីននៅកម្ពុជា cmac បានលើកឡើងថា សូមកុំយល់ច្រឡំថា នេះជាការហ្វឹកហ្វឺន សូនខ ហិតរកគ្រាប់រ៉ុកកែត ក្នុងបំពង់ ស្អីនោះ នេះជាវិធីបង្ហាត់ហ្វឹកហ្វឺន សុនខ ឲ្យស្វែងរក អ្នកផ្ទុកវីរុសកូវីដ១៩ ក្នុងចម្ងាយ សុវត្ថិភាពណាមួយ សុនខ ហិតផ្ទាល់ ហិតក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ហិយនៅទីវាលទូទៅ ហិតនៅខាងលើ ខាងក្រោមខ្យល់ បកជាដើម់។ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ បច្ចេកទេស ទាមទារ ភាពឆ្លាតវៃ ភាពជាក់ស្ដែង និងការកត់ត្រាវាយតម្លៃ ដើម្បីចងក្រង ជាឯកសារ ប្រតិបត្តិការនោះ។ ឯកឧត្តមបានបញ្ជាក់ទៀតថា សត្វសុនខហិត មេរោគកូវីត១៩ ចំនួន ៩ក្បាល នៅពុំទាន់ដាក់ឲ្យហិត ស្វែងរកមេរោគ កូវិត១៩ទេ គឺកំពុងបន្តហ្វឹកហ្វឺន សមត្ថភាពបន្ថែមទៀត។ ការធ្វើតេស្តសត្វសុនខ កន្លងមក វាមានសមត្ថភាព ហិតក្លិនកូវិត ១៩ ចំពោះមនុស្សដែលគ្មានជំងឺ ប្រចាំកាយ ផ្សេងៗ គឺមានតែជំងឺកូវិត ១៩តែមួយមុខប៉ុណ្ណោះ។សត្វសុនខទាំងនេះ កំពុងហ្វឹកហ្វឺជំនាញ ដំណាក់កាលទី ២ បន្ថែមទៀត ឱ្យហិតក្លិនលើ អ្នកជំងឺទូទៅ ដែលមានផ្ទុកជាមួយ ជំងឺកូវិត និងកំពុងហ្វឹកហ្វឺន ពីសមត្ថភាព ហិតក្លិនមេរោគកូវិត ១៩ ហើរនៅលើខ្យល់ និងស្រង់ក្លិន មេរោគកូវីត១៩ នៅក្


រោមខ្យល់។ ឯកឧត្តមបានបន្តទៀតថា សុនខ ទាំងនេះ មានការ ហ្វឹកហ្វឺន ករណីពិសេស ហិតក្លិនមេរោគកូវិត១៩ បំប្លែងថ្មី ក្រោមកិច្ចសហការជាមួយ ក្រសួងសុខាភិបាល ដើម្បីយកមេរោគកូវិត ១៩ បំប្លែងថ្មី យកមក ហ្វឹកហ្វឺន ដល់សុនខទាំំងនេះ ដែលជាដំណាក់កាល ស្រាវជ្រាវនៅឡើយ មិនទាន់មានគម្រោងដាក់សុនខទាំងនោះ ប្រើប្រាស់ឥតក្លិន មេរោគកូវីត១៩ ជាសាធារណៈនៅឡើយទេ។

 

សូមបញ្ជាក់ថា មជ្ឈមណ្ឌលស៊ីម៉ាក់កម្ពុជា ផលិ

តសុនខ បានប្រមាណ ២00 ក្បាល មានមេសុនខ ១៥ក្បាល និងបាចំនួន ពី៥ទៅ៦ក្បាល ដើម្បី បង្កាត់កូន រយៈពេល ពី៣ ទៅ៤ ឆ្នាំ រួចមកហើយ ដើម្បីបន្តវេន សុនខ ចាស់ចូលនឹងវត្ត។

 

អ្នកហ្វឹកហ្វឺនសត្វ សុនខ ហិតមេរោគកូវិត ១៩ គឺនៅមជ្ឈមណ្ឌល កំពង់ឆ្នាំង គឺជាកូនខ្មែរ បានទៅ ហ្វឹកហ្វឺន ពីកងទ័ពស៊ុយអែត អង្គការ NPA អតីត កងទ័ព មកពី ប្រទេសអាឡឺម៉ង់។ បច្ចុប្បន្ននេះ cmac មានសត្វសុនខ ចំនួនជាង ១00 ក្បាល កំពុងប្រតិបត្តិការ នៅតាមបណ្ដាខេត្ត មួយចំនួន៕ ប្រភព វិទ្យុជាតិ កម្ពុជា