cmac បង្ហាញលទ្ធផល ប្រតិបត្តិការ និងបោសសំអាតមីន និងសំណល់ជាតិផ្ទុះ

Mot Voyho, [31.08.21 11:24]


គិតត្រឹមរយៈពេល ៧ខែដើមឆ្នាំ ២០២២នេះ cmac បង្ហាញលទ្ធផល ប្រតិបត្តិការ និងបោសសំអាតមីន និងសំណល់ជាតិផ្ទុះ ដោយបានរំដោះផ្ទៃដី ចម្ការមីនជាង ៦០ លាន ម៉ែត្រក្រឡា

ឯកឧត្តម ហេងរតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយក មជ្ឈមណ្ឌល សកម្មភាព កំចាត់មីនកម្ពុជា (cmac) បានឲ្យដឹង កាលពីថ្ងៃទី ៣០ ខែសីហាកន្លងទៅនេះថា គិតត្រឹមរយៈពេល ៧ខែឆ្នាំ ២០២១ នេះ លទ្ធផល កិច្ចប្រតិបត្តិការ បោសសំអាតមីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាម របស់អង្គភាព cmac បានប្រព្រឹត្តទៅ ដោយរលូន នឹងទទួលបានលទ្ធផល គួរជាទីមោទន ដោយបានរំដោះ ផ្ទៃដីចំការមីន ចំការគ្រាប់សរុបចំនួន ៦៤,៥៦២,៥៥៩ ម៉ែត្រក្រឡា ស្មើនិង ៩៨,៦០% នៃផែនការ ៧ខែដើមឆ្នាំ ២០២១។ ការលើកឡើងនេះ ក្នុងកិច្ចប្រជុំ ក្រុមការងារស៊ីម៉ាក់ ស្ដីពីវឌ្ឍនភាពការងារ ប្រតិបត្តិការ និងការគ្រប់គ្រងគម្រោង ឆមាសទីមួយឆ្នាំ ២០២១នេះ។

នេះបើយោងតាម ហ្វេសប៊ុកផ្លូវការ របស់ឯកឧត្តម ហេងរតនា។ ឯកឧត្តមបានបញ្ជាក់ទៀតថា កិច្ចប្រតិបត្តិការនេះ រុករកឃើញ និងកំទេចចោល គ្រាំមែន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ គ្រប់ប្រភេទសរុប ចំនួន ៣១ ៦៦៥ គ្រាប់។ ទន្ទឹមនឹងនេះ ក៏បានធ្វើការអប់រំ យល់ដឹងពីគ្រោះថ្នាក់ ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាម ដល់ក្រុមគោលដៅចំនួន ៨ ៩៩៧ លើកស្មើមិង ៣០០ ៤៣០ ខ្នងផ្ទះ និងមានប្រជាពលរដ្ឋចូលរួម សរុបចំនួន ៦០ មុឺននាក់។ ក្នុងន័យពង្រឹង ភាពជាម្ចាស់ នឹកសមត្ថភាព របស់អង្គភាពផងនោះ នៅដើមឆ្នាំ ២០២១ នេះ អង្
គភាពបានកសាង ហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត ផងដែរ។ ទោះបីជាស្ថិតក្នុង ស្ថានភាពដ៏លំបាក ដោយជំងឺកូវិត ១៩ ក៏ពិតមែន ប៉ុន្តែក្នុងរយៈពេល ៧ខែឆ្នាំ ២០២១នេះ អង្គភាពមានលទ្ធភាព បន្តគគៀរគរជំនួយ នឹងអនុវត្តគម្រោង កម្មវិធីនានា សរុបចំនួន ៤៣ គម្រោង ក្នុងនោះគម្រោង កំពុងចរចាមានចំនួន ១០ គម្រោង គម្រោងដែលរំពឹងទុក មាន ៤គម្រោង។

បើតាម ឯកឧត្តម ហេងរតនា ជារួម ស្ថានភាពហិរញ្ញវត្ថុ របស់អង្គភាពទាំងមូល ក្នុងរយៈពេល ៧ខែ ដើមឆ្នាំ ២០២១ នេះ អាចដំណើរការបាន និងមិនប៉ះពាល់ ដល់កម្លាំងប្រតិបត្តិការឡើយ ទោះបីគម្រោងមួយចំនួន មានការយឺតយ៉ាវ ខ្លះក៏ដោយ៕ ប្រភព AKP