សមត្ថកិច្ចខេត្តបាត់ដំបងបន្តបង្ក្រាបល្បែងជល់មាន់ជាបន្តបន្ទាប់ឃាត់ខ្លួនអ្នកញៀនល្បែងជាច្រើននាក់និងវត្ថុតាងទៅតុលាការ

Phy Sok, [12.08.21 21:36]

វង់សៃវៀនប្រជល់មាន់មួយកន្លែងទៀតហើយត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបនិងឃាត់ខ្លួនអ្នកញៀនល្បែង៦នាក់ទៀតនារសៀលថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២១ នៅ ចំណុច ភូមិ ច្រាប ក្រសាំង សង្កាត់ វត្តគរ ក្រុងបាត់ដំបង ខេខេត្តបាត់ដំបង។

លោក វរសេនីយ៍ឯក ឈឿឈឿងគឹមសុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បាន ដឹកនាំ កម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះ ប្រតិបត្តិការ បង្ក្រាបវង់សៃវៀនប្រជល់មាន់ខាងលើនេះបានបញ្ជាក់ថាក្រោយការបង្ក្រាបកម្លាំងលោកបានធ្វេីការនាំខ្លួនអ្នកលេងល្បែងប្រជល់មាន់ចំនួន ០៦ នាក់ខាងលើ មក កាន់ ស្នងការដ្ឋាន នគបាលខេត្តភ្លាមៗ ។

ជនសង្ស័យលេងល្បែងខុសច្បាប់និងល្មើសបម្រាមរដ្ឋបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ទាំង៦នាក់នោះមានឈ្មោះ

១ឈ្មោះ អេង ធឿន ភេទប្រុស អាយុ ៤៣ ឆ្នាំ មានទីលំនៅ ភូមិ បល្ល័ង្ក សង្កាត់ វត្តគរ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។
២ឈ្មោះ ឡេ វូ ភេទប្រុស អាយុ ៣៩ ឆ្នាំ មានទីលំនៅ ភូមិ កម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។
៣ឈ្មោះ លៀង រស្មី ភេទប្រុស អាយុ ៣៤ ឆ្នាំ មានទីលំនៅ ភូមិ ច្រាប ក្រសាំង សង្កាត់ វត្តគរ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។
៤ឈ្មោះ វ៉ែន វាសនា ភេទប្រុស អាយុ ៣៩ ឆ្នាំ មានទីលំនៅ ភូមិ ច្រាបក្រសាំង សង្កាត់ វត្តគរ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។
៥ឈ្មោះ សយ វាសនា ភេទប្រុស អាយុ ៤៩ ឆ្នាំ មានទីលំនៅ ភូមិ ព្រៃដាច់ សង្កាត់ អូរម៉ាល់ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។
ក្នុងនោះដកហូត វត្ថុតាង រួមមាន ៖
– ម៉ូតូ ចំនួន ០៦ គ្រឿង
– សង្វៀន សម្រាប់ ជល់ មាន់ ចំនួន ០១
– មាន់ជល់ ចំនួន ០១ ក្បាល
– ឆ្នាំង ដាំទឹក សម្រាប់ ស្អំ មាន់ ជល់ ០១

បច្ចុប្បន្ន ការិយាល័យ ជំនាញ កំពុង តែ ធ្វើការ កសាងសំណុំរឿង ដេីម្បី បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី ៕ភីសុខ