ខេត្តបាត់ដំបង ចោរកាច់ក យកម៉ូតូ ពីរគ្រឿងទាំងព្រឹក ធ្វើអោយពលរដ្ឋសម្តែងក្តីព្រួយបារម្ភ

Phy Sok, [02.09.21 14:19]

ប្រភពបានអោយដឹងថាគ្រាន់តែមួយព្រឹកក្រុមចោរបានចូលកាច់ក យកម៉ូតូអស់ពីរគ្រឿងគេចខ្លួនដោយសុវត្ថិភាព ដែលធ្វើអោយពលរដ្ឋមានក្តីព្រួយបារម្ភពីបញ្ហាសន្តិសុខ ។

ប្រភពបញ្ជាក់ថានាម៉ោង៤កន្លះបៀតភ្លឺ ថ្ងៃទី០២ខែកញ្ញា មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានចូលលួចកាច់សោរម៉ូតូ ដល់កន្លែងផ្ញើម៉ូតូឯកជន ក្នុងរបងផ្ទះប្រជាពលរដ្ឋ ជាប់នឹងផ្សារបឹងរាំង ស្ថិតក្នុងភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង រួចគេចខ្លួនដោយសុវត្ថិភាព ។

សមត្ថកិច្ចអោយដឹងថាម៉ូតូមួយគ្រឿងដែលចោរចូលកាច់ក យកនេះ មានម៉ាក់ ហុងដា ទ្រីម សេរី ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AM-8989 លេខតួ-លេខម៉ាស៊ីន ND-125ME-5928387 ដែលជនរង គ្រោះ ឈ្មោះ អាន សាំងអៀម ភេទប្រុស អាយុ ៤២ ឆ្នាំ មានមុខរបរលក់នំចាក់ ក្នុងផ្សារបឹងរាំងនេះ រស់នៅភូមិកូនសេក សង្កាត់អូរម៉ាល់ក្រុងបាត់ដំបង។

ប្រភពអាជីវករនៅផ្សារបានដឹងថា ដូចសពដង ជនរងគ្រោះតែងតែយក ម៉ូតូទៅផ្ញើរនឹងផ្ទះប្រជាពលរដ្ឋ ដែលដាក់បញ្ញើរម៉ូតូ ១គ្រឿង៥០០រៀល ដើម្បីចូលទៅក្នុងផ្សារលក់នំចាក់(នំពុម្ព នំកូជាដើម) នាម៉ោង៤ កន្លះបៀតភ្លឺ ស្រាប់តែម៉ោងជាង៥បៀបភ្លឺ មករកម៉ូតូនៅកន្លែងផ្ញើរមិនឃើញ ក៏មានការឆោឡោតែម្តង ។

បើតាមពលរដ្ឋដែលជាម្ចាស់ទីតាំងផ្ញើម៉ូតូក្បែរផ្សារបឹងរាំងនោះបាននិយាយថា មុនដំបូងជនមិនស្គាល់មុខម្នាក់ បានបម្រុងកាច់ករ ម៉ូតូ ប្រជាពលរដ្ឋក្បែរកន្លែងលោកម្តងហើយ តែម្ចាស់ឃើញទាន់វារត់គេចបាត់ទៅ ស្រាប់តែមួយសន្ទុះក្រោយមកចោរនេះបានលួចឆ្មក់មកកាច់កសោរម៉ូតូ ដែលជនរងគ្រោះយកមកផ្ញើរ ដល់ក្នុងរបងផ្ទះរបស់លោកយកទៅបាត់តែម្តង ខណៈលោកភ្លេចខ្លួនមិនបានមើល។

ប្រភពកន្លែងកើតហេតុបញ្ជាក់ថាក្រោយកើតហេតុម្ចាស់ម៉ូតូបានដាក់ពាក្យបណ្តឹងទៅកាន់នគបាលប៉ុសអូរម៉ាល់ ដើម្បីស្វែង រកចោរដែលលួចម៉ូតូរបស់ខ្លួន នឹង អោយម្ចាស់ទីតាំងផ្ញើរម៉ូតូទទួលខុសត្រូវចំពោះការបាត់បង់នេះ។

ទាក់ទងនឹងសំណងនៃការបាត់បង់នេះ ម្ចាស់ទីតាំងផ្ញើម៉ូតូនេះ បានអះអាងថានឹង ជួយចេញថ្លៃ ម៉ូតូពាក់ កណ្តាលពីព្រោះជនរង គ្រោះយកមកផ្ញើរគាត់មុនគេ ហើយមិនបានយកសំបុត្រផ្ញើរនោះទេ។

សូមបញ្ជាក់ថាករណីកាច់ករសោ យកម៉ូតូនៅខេត្តបាត់ដំបង ហាក់កក្រើកឡើងវិញ ខណៈព្រឹកដដែលនេះ មានករណីកាច់កសោ យកម៉ូតូមួយករណីទៀត នៅចំណុចអន្ទង់សរ ស្រុកបាណន់ខេត្តបាត់ដំបង ៕ ភី សុខ