រាជរដ្ឋាភិបាល បានដាក់ឲ្យដំណើរការ ចំណតផែកុងតឺន័រ មួយទៀតនៅ ស្រុកកៀនស្វាយ ដើម្បីឆ្លើយតប និងកំណើនឆ្លង កាត់កុងទីន័រ

Mot Voyho, [20.09.21 16:32]

ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានដាក់ឲ្យដំណើរការ ចំណតផែ កុងទីន័រមួយទៀត នៅភូមិកណ្ដាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដើម្បីឆ្លើយតប និងកំណើនកុងទីន័រឆ្លងកាត់ ជាបន្តបន្ទាប់ ដែលសមត្ថភាពនិងកំពង់ផែ TS ៣ នៅភ្នំពេញ មិនអាចគាំទ្រ នៅកំណើននេះបាន។

ថ្លែងក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ហេដ្ឋារចនាសម្ព័ន្ធ ចំណតផែកុងតឺន័រ LM ១៧ ជំហានទី ៣ ដំណាក់កាលទី ១ របស់កំពង់ផែស្វយ័តភ្នំពេញ នៅព្រឹកថ្ងៃទី ២0 ខែកញ្ញានេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ថា មកដល់ពេលនេះ ចំណតផែ កុងទីន័រ LM ១៧ ដែលមានទីតាំង នៅភូមិកណ្ដាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល មានសមត្ថភាព ផ្ទុកកុងទីនរ ឆ្លងកាត់ក្នុងបរិមាណ ៤០ម៉ឺន TEU ក្នុងមួយឆ្នាំ។ រាជរដ្ឋាភិបាល ខិតខំធ្វើយ៉ាងណា ពង្រីកចំណតផែ LM ១៧នេះ ឲ្យមានសមត្ថភាព ទទួល កុងទីន័រ បានដល់ ៩0 ម៉ឺន TEU ដើម្បីផ្ដល់ភាពងាយស្រួល ក្នុងការដឹកជញ្ជូនទំនិញ ក្នុងការជំរុញ កំណើនសេដ្ឋកិច្ច។

ឯកឧត្តម ហ៊ីបាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ប្រធានអគ្គនាយក កំពង់ផែស្វយ័តភ្នំពេញ បានឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធ ចំណតផែកុងតឺន័រ LM ១៧ ត្រូវការវិនិយោគ លើការពង្រីក ចំណតនៅឆ្នាំ ២០១១ បន្ទាប់ពីចំណតផែ TS ៣ របស់កំពង់ផែស្វយ័តភ្នំពេញ ពុំអាចពង្រីកទៀតបាន។ ការពង្រីក ចំណតកំពង់ផែកុងទីន័រនេះ ត្រូវបានធ្វើជាជំហាន ដោយជំហានទី ១ មានទំហំ ១0 ហិកតា ដែលមានសមត្ថភាព ផ្ទុកកុងទីន័រ ១៥ មុឺន TEU ក្នុងមួយឆ្នាំ ដោយប្រើប្រាស់ទុនវិនិយោគ បានមកពីកម្ចីឥណទាន របស់ប្រទេសចិន ក្នុងទឹកប្រាក់ ២៨លាន៩សែនដុល្លា ដោយពុំទាន់រាប់បញ្ចូល នៅគ្រឿងចក្រលើកដាក់។ ជំហានទី ២ ពង្រីកបន្ថែមទំហំ ៤,៥ហិកតា នៅឆ្នាំ២០១៨ ដែលមានសមត្ថភាពផ្ទុក កុងទីន័រ ១៥ម៉ឺន TEU ក្នុងមួយឆ្នាំ ដោយប្រើប្រាស់ទុនវិនិយោគ បានមកពីការបោះ ផ្សាយលក់មូលបត្រ និងថវិកាសន្សំ របស់កំពង់ផែស្វយ័តភ្នំពេញ ដើម្បីឆ្លើយតប ទៅនឹងកំណើនឆ្លងកាត់កុងទីន័រ ជាបន្តបន្ទាប់។ នៅចុងឆ្នាំ ២០១៩ បានអនុវត្តគម្រោង ជំហានទី ៣ ដំណាក់កាលទី ១ មានទំហំ ២,៧៥ ហិកតា ដោយមានសមត្ថភាព ទូកុងទីន័រ ដប់ម៉ឺន TEU ក្នុងមួយឆ្នាំ បន្ថែមលើចំណត ផែកុងទីន័រ LM ១៧ ជំហានទី ១និងទី ២។ ឯកឧត្តមបានបញ្ជាក់ទៀតថា ចំណតផែកុងតឺន័រនេះ បានទទួល កុងទីន័រឆ្លង ជាមធ្យមប្រចាំឆ្នាំ មាន
ចិត្តរបស់ពី ១៥ទៅ ១៨ %។ ជាក់ស្ដែងនៅឆ្នាំ ២០២០ មានជាង២៩ម៉ឺន TEU ដែលបរិមាណនេះ ឈានជិតដល់សមត្ថភាព ផ្ទុករបស់ចិននាំផែ កុងទីន័រ LM ១៧ ជំហានទី ១ និងទី ២៕ ប្រភព វិទ្យុជាតិ កម្ពុជា