ជនរងគ្រោះពីរនាក់ប្តីប្រពន្ធដែលអះអាងថាជនសង្ស័យដែលប៉ុនប៉ងកាប់សម្លាប់ខ្លួន ត្រូវបាន តុលាការ ដោះលែងនៅក្រៅឃុំអោយមានសេរីភាព

Phy Sok, [06.08.21 15:35]

បុរសម្នាក់បានកើតទុក្ខមិនសុខចិត្ត ដោយដឹកដៃប្រពន្ធ មកស្វែងរកជំនួយផ្លូវច្បាប់ ដើម្បីទាមទា រកយុត្តិធម៌ បន្ទាប់ពីគាត់អះអាងថា ជនសង្ស័យ ដែលមានគ្នាបួននាក់ លើកគ្នាមក ប្រើហឹង្សា និងយកពូថៅ កាប់មកលើប៉ុនប៉ុងសម្លាប់គាត់នោះ ត្រូវបានតុលាការដោះលែង អោយមាន សេរីភាព ។

បុរសដែលអះអាងថាខ្លួនជាជនរងគ្រោះគឺ លោក យឺ ស៊ីនហួរ អាយុ ៤១ឆ្នាំ រស់នៅភូមិសំរោងកោង ឃុំអូរដំបងមួយ ស្រុកសង្កែ ដែលដឹកដៃប្រពន្ធឈ្មោះឆន សុផា អាយុ២៦ឆ្នាំ បានអោយ ដឹងនៅ ព្រឹកថ្ងៃទី០៦ ខែសីហា នៅការិយាល័យមេធាវី ឯកជនមួយអោយដឹងថា គាត់កើតទុក្ខ មិនសុខ ចិត្តបន្ទាប់ពីទទួលព័ត៌មានថា តុលាការបានអនុញ្ញាតិអោយ ជនសង្ស័យទាំង៤នាក់ដែលប្រើហឹង្សានិង ម្នាក់ប៉ុនប៉ង កាប់សម្លាប់លោក អោយរស់នៅមានសេរីភាព បន្ទាប់ពីកោះហៅមកសាកសួរ ។

តាមពាក្យបណ្តឹង និង ការប្រាប់ផ្ទាល់មាត់ លោកយី ស៊ីនហួរនឹងប្រពន្ធបានរំលឹកអោយដឹងថា កាលពីរទី១៩ មិថុនា ឆ្នាំ២០២១ គាត់នឹងប្រពន្ធ កំពុងជួសជុលស្ពាន នៅមុខផ្ទះ មាន ទីតាំងស្ថិត នៅភូមិព្រាននិល ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង ក៏ឃើញគ្រួសារ មួយមានគ្នាបួននាក់ ដែលមានឈ្មោះ ឡាច កើត ឈ្មោះកើតដេត កើតដែង និងឈ្មោះអ៊ីង ដៃមានកាន់ ពូថៅ មួយដើម ផងដែរ ដែលពេល នោះលោកស្មានតែអ្នកភូមិមកជួយជួសជុលស្ពាន គាត់មិនមានការ ចាប់អារម្មណ៍ ។

លោកបញ្ជាក់ថាពេលដើរមកជិតជនសង្ស័យម្នាក់ឈ្មោះ ឡាច កើត បានមកសួរថា ប្អូនឯងនឹងឈ្មោះ ហួរ គាត់ក៏ឆ្លើយតបថា បាទ ! ភ្លាមនោះ ជនសង្ស័យបានដាល់គាត់មួយដៃ និង គ្នីគ្នាគាត់ផ្សេង ទៀតឈ្មោះ ដេត បានជួយវាយពីក្រោយ និង ឈ្មោះដែង បានយកពូ ថៅ កាប់តម្រង់កញ្ចឹងក របស់ខ្លួន តែសំណាង គាត់ដួចគេចក៏រអិលជើងដួល ក៏ផ្លែពូថៅត្រូវចំស្មារខាងស្តាំ និង ឈ្មោះដេត បានយកឈើ បុកខ្លួនពី ក្រោយ បន្ថែម និង ទៅយកពូថៅដែលខ្លួនទុកលើព្រះភូមិ យកមកបម្រុងកាប់បន្ថែម តែត្រូវប្រពន្ធ និងអ្នកភូមិចាប់ទាន់ ជាដើម ។

ជនរងគ្រោះខាងលើអះអាងថាភ្លាមនោះជនសង្ស័យជាឪពុកឈ្មោះឡាចកើត បានស្រែកថា ៖ កាប់ សម្លាប់ វាចោលទៅ ចាំអញ់អ្នកបង់លុយ ! ក្រោយមកលោកក៏សន្លប់នៅនឹងកន្លែង ។ ក្រោយមកបន្ទាប់ ប្រពន្ធរបស់គាត់និងអ្នកភូមិក្បែរនោះជួយឃាត់ ពួកគេក៏ឡើងជិះម៉ូតូចេ ញទៅបាត់តែម្តង ។

 

ប្រពន្ធរបស់ជនរងគ្រោះអ្នកស្រីឆន សុផា បានបញ្ជាក់ថាក្រោយពីបញ្ជូនប្តីរបស់ គាត់ទៅសង្រ្គោះ នៅមន្ទីរពេទ្យ មួយថ្ងៃក្រោយមកគាត់បានមកដាក់ពាក្យបណ្តឹងនៅ ប៉ុសនគបាលនិងអធិការ ស្រុកមោងឬស្សី នៅថ្ងៃទី ២១ខែមិថុនា ប៉ុន្តែសមត្ថកិច្ចបានព្យាយាមសម្របសម្រួល គាត់ជា មួយនឹងជនសង្ស័យ ដោយជន សង្ស័យម្នាក់ដែលយកពូថៅកាប់មកលើខ្លួននោះ សុំសងសំណង មួយលានរៀល តែគាត់មិនព្រមយក ដោយទាមទាសំណង២ម៉ឺនដុល្លារ។

ក្រោយពីមិនសង្ឃឹមថាទទួលបានយុត្តិធម៌ ស្រ្តីប្រពន្ធជនរងគ្រោះបាននិយាយថាគាត់ មករកជំនួយ ផ្នែកច្បាប់ នឹង រៀបចំដាក់ ពាក្យបណ្តឹង នៅសាលាដំបូងខេត្តបាត់ដំបងផ្ទាល់តែម្តង នាថ្ងៃទី ២៤ ខែមិថុនាឆ្នាំ ២០២១ ដោយចោទប្រកាន់ជនសង្ស័យទាំងបួនទាក់ទង ប៉ុនប៉ងប្រព្រឹត្តបទ ឃាត កម្មគិតទុកជាមុន។

អ្នកស្រីបញ្ជាក់ថាក្រោយពីដាក់ពាក្យបណ្តឹងនៅតុលាការ ក្រោយមក ខាងមន្រ្តីតុលាការ បានចេញដីការ កោះហៅ សាក្សី និង បន្តហៅ ជនសង្ស័យទាំងបួននាក់មកសាកសួរ ក្រោយពីសាកសួរ ជនសង្ស័យ ខាងលើ បីនាក់អោយត្រឡប់ទៅផ្ទះវិញ គឺទុកតែជនសង្ស័យ តែម្នាក់ប៉ុណ្ណោះ យកទៅឃុំខ្លួននៅស្នងការ នគបាលខេត្តដើម្បីបន្តការសាកសួរ ។

ជនរងគ្រោះលោកយី ស៊ិនហួរ បានអះអាងថា ក្រោយពីតុលាការអោយសមត្ថកិច្ចឃាត់ជនសង្ស័យម្នាក់ ទៅឃុំខ្លួនបណ្តោះអាសន្ន ក្នុងចំណោម៤នាក់ រង់ចាំការបន្តសាកសួរ ប៉ុន្តែពីរថ្ងៃក្រោយមក ក៏ឃើញជន សង្ស័យ ម្នាក់ខាងលើនោះ ត្រូវបានតុលាការដោះលែងអោយមកផ្ទះវិញអោយមានសេរីភាព ទៀត ដោយលោកមិនដឹងថា មូលហេតុអ្វី ? ។

យើងមិនអាចទំនាក់ទំនង ភាគីចុងចោទ និង មន្រ្តីនគបាលស្រុកមោងឬស្សី សុំការបំភ្លឺនៅឡើយទេ។

ទាក់ទងករណីខាងលើនេះ លោក លឹម ពុទ្ធិឡា ស្នងការរងនគបាលទទួលបន្ទុកការងារព្រហ្មទ័ណ្ឌ បានមាន ប្រសាសន៍ថាសំណុំរឿងនេះផុតដៃរបស់សមត្ថកិច្ចទៅហើយ ហើយសំណុំរឿងក៏បាន បញ្ជូនទៅតុលាការហើយដែរ ។

លោក ឈឿន សុផុន ព្រះរាជអាជ្ញារង នៃសាលាបំបូងខេត្តបាត់ដំបង ដែលជាអ្នកកាន់សំណុំរឿងខាងលើ បានអោយដឹងថា ៖ ក្រោយពីសាកសួរជនសង្ស័យទាំងបួននាក់ និង ពិនិត្យមើលអង្គហេតុ ឃើញថា មាន ពាក់ព័ន្ធតែម្នាក់ប៉ុណ្ណោះចំណែកបីនាក់ទៀតមិនពាក់ព័ន្ធនោះទេ ។លោកបញ្ជាក់ថា លោកបានសម្រេច ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឡាចកើត បានមួយរយៈពេល ប៉ុន្តែដោយព្រះរាជអាជ្ញារធំ គាត់ធ្វើ អទ្ធិបញ្ជា អោយ ដោះលែងវិញ លោកក៏ដោះលែងតាមច្បាប់ រង់ចាំការអង្កេតបន្តថាតើ សម្រេចចោទ ប្រកាន់ រឺ តម្កល់ រឿងឥតចាត់ការ ។

ទោះបីយ៉ាងណាលោកព្រះអាជ្ញាររង បានអោយដឹងថា តាមមាត្រា ១២២ និង ៨៣ ហាមលិចការ សម្ងាត់នាំអោយមានទោស ប៉ុន្តែលោកបង្ហើបអោយដឹងថា តាមអង្គហេតុ ពូថៅ ជាវត្ថុតាង ជារបស់ជនរងគ្រោះទេ ។ តាមអង្គហេតុជនរងគ្រោះបានទៅបើកកែបម៉ូតូយកពូថៅពីរដង ដោយលើកទីពីរគាត់បើកកែបម៉ូតូយកពូថៅម្តងទៀតចង់កាប់គេ ក៏មានការប្រតាយ ប្រតប់ គ្នា ដោយខាង ដងពូថៅកាន់ដោយជនរងគ្រោះ និង ខាងផ្លែកាន់ដោយដៃ របស់ជនល្មើសឈ្មោះឡាចកើត ។ពេលនោះផ្លែពូថៅមុតដៃ ឡាចកើត ក៏ព្រលែងផ្លែពូថៅនោះ ក៏រអិលចំឆ្អឹងដងកាំបិតនៃស្មារខាងស្តាំ របស់ជន រងគ្រោះ មិនមែនជាការកាប់ទេ។ គាត់បំប៉ោងថាគាត់ជាអ្នកត្រូវ តាមពិតគាត់ក៏ខុសដែរ ។ ទោះបីក្នុងនាមអាយ្យការ លោកមិនទាន់ថាត្រូវចោទប្រកាន់គាត់ រឺ ត្រូវចោទតែម្ខាងនោះទេ ៕
អត្ថបទ ភី សុខ