រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​Covid-19 ពីរ​នាក់​បន្ថែមទៀត​លើ​ជនជាតិ​ម៉ាឡេស៊ី ធ្វើ​អោយ​ចំនួន​អ្នក​ឆ្លង​កើនឡើង​៣៥​នាក់​

អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល លោកស្រី ឱ វណ្ណឌី​ន បានប្រកាសថា កម្ពុជា​បាន​រកឃើញ​នូវ​ករណី​ឆ្លង​ជំងឺ Covid-19 ចំនួន​២​ករណី​ថែមទៀត នៅលើ​ខ្លួន​ជនជាតិ​ម៉ាឡេស៊ី ដែល​ធ្វើឲ្យ​ករណី​ឆ្លងស​រុប​នៅ​ក្នុង​ប្រទេ​ស​កម្ពុជា​បាន​កើន​ដល់​៣៥​នាក់ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០២០​នេះ​។​

​អ្នក​ដែល​រកឃើញ​ឆ្លង​ជំងឺ​កូ​វីដ​ទាំងនោះ រួមមាន នៅ​រាជធានី​ភ្នំពេញ​, ខេត្ត​ព្រះវិហារ​, បន្ទាយមានជ័យ​, បាត់ដំបង​, កំពត​, ត្បូងឃ្មុំ​, កំពង់ឆ្នាំង​, កោះកុង និង​ខេត្ត​កែប​ជាដើម​។​

​អ្នកស្រី ឱ វណ្ណឌី​ន អំពាវនាវ​គ្រប់​សា្ថប័ន និង​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​រួមគ្នា​ការពារ ព្រោះ​វិធានការ​ការពារ ជា​រឿង​ចាំបាច់​បំផុត ដែល​ត្រូវ​រួម​គ្នា​អនុវត្ត និង ត្រូវ​កាត់បន្ថយ​ការ​យក​ដៃ​មក​ប៉ះពាល់​មុខ ព្រោះ​ប្រសិនបើ​ដៃ​មាន​មេរោគ​ងាយ​នឹង​ចម្លងជំងឺ​ផ្សេងៗ ពិសេស​កូវី​ដ​១៩​តែម្ដង​។

​ការប្រកាស​របស់​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​កម្ពុជា បាន​ធ្វើឡើង​នៅក្នុង​សន្និសីទកាសែត​មួយ ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី នៅ​ព្រឹក​នេះ​។​

​ភី សុខ