COVID-19 ឆ្លង​ទៅ​លើ​មនុស្ស​ក្នុង​ពិភពលោក​កើន​ដល់​ជិត ៥.៤​លាន​នាក់ ស្លាប់​ជាង ៣៤​ម៉ឺន​នាក់ និង​ជា​សះស្បើយ​ជាង ២.២​លាន​នាក់​!

​យោង​តាម​ទិន្នន័យ​ពី​គេហទំព័រ​អន្តរជាតិ Worldometer គិត​ត្រឹម​ម៉ោង ៧​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២០​នេះ ចំនួន​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​ទូទាំង​ពិភពលោក បាន​កើនឡើង​ដល់ ៥,៣៩៧,៨៤៦​នាក់​ហើយ​។ ក្នុងនោះ​អ្នកស្លាប់​មាន​ចំនួន ៣៤៣,៥៩៧​នាក់ និង​ជា​សះស្បើយ​ឡើងវិញ ២,២៤៤,៨៣៩​នាក់​។​

​សហរដ្ឋអាមេរិក អ្នក​ឆ្លង​ជំងឺ COVID-19 ចំនួន ១,៦៦៦,៨០១​នាក់ ស្លាប់​ចំនួន ៩៨,៦៧៤​នាក់ និង​ជា​សះស្បើយ​ចំនួន ៤៤៦,៨៧៤​នាក់ តួលេខ​នេះ​ធ្វើអោយ​សហរដ្ឋអាមេរិក​នៅតែ​រងគ្រោះ​នាំមុខគេ​ដដែល ៕
@physok​