ប្រមុខ​រដ្ឋាភិបាល​បញ្ជា​អោយ​ចាប់​ជា​បន្ទាន់​នូវ​ឧបករណ៍​ធ្វើតេស្ត​និង​ឱសថ​ណា​ដែល​អះអាង​ថា​ព្យាបាល​ខូ​វីដ​១៩ ដោយ​ខុសច្បាប់​

សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជា​អោយ​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត ព្រមទាំង​ព្រះរាជអាជ្ញា ត្រូវ​សហការ​គ្នា​ជាមួយ​នគរបាល និង អាវុធហត្ថ ចុះ​ចាប់​ជា​បន្ទាន់​នូវ​ឧបករណ៍​ធ្វើតេស្ត និង ឱសថ​ទាំងឡាយណា ដែល​អះអាង​ថា សម្រាប់​ព្យាបាល​អ្នកជំងឺ Covid-19 ដោយ​មិន​មាន​ការទទួលស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក ។​

​នេះ​បើ​យោង​តាម​សារ​សំឡេង​របស់​សម្តេច​តេជោ ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២០ នេះ ។​

​ភី សុខ​