អាមេរិក អ្នក​ឆ្លងកូវី​ដ​១៩ កើន​ដល់​លើស ២​លាន​នាក់ ខណៈ​អ្នកស្លាប់​កើន​ដល់​ជាង ១១២​ពាន់​នាក់​

​បើ​តាម​គេហទំព័រ worldometers គិត​ត្រឹម​ម៉ោង ៩ និង ៤៥​នាទី ព្រឹក​ថ្ងៃ​ចន្ទ​នេះ ករណី​ឆ្លង COVID-19 សរុប​ទូទាំង​សហរដ្ឋអាមេរិក​កើន​ដល់ ២,០០៧,៤៤៩​ករណី ក្នុងនោះ​អ្នកស្លាប់​មាន ១១២,៤៦៩​នាក់ និង​ជា​សះស្បើយ​ឡើងវិញ ៧៦១,៧០៨​នាក់ ខណៈ​មនុស្ស​សរុប ២១.២​លាន​នាក់​បាន​ទទួល​ការ​ធ្វើ​តេស្ដ​រក COVID-19​។​

​ក្រុម​អ្នកជំនាញ​ក៏​បាន​ព្រមាន​ថា​ស្ថានការណ៍​ឆ្លង​រាតត្បាត​នៃ COVID-19 នៅក្នុង​សហរដ្ឋអាមេរិក អាច​នឹង​ផ្ទុះ​ឡើង​ខ្លាំង​ជា​ថ្មី​ម្ដងទៀត ស្រប​ពេល​បាតុកម្ម​តវ៉ា​ប្រឆាំង​ការរើសអើង​ពូជសាសន៍ និង​ទាមទារ​យុត្តិធម៌​ឱ្យ​បុរស​ស្បែក​ខ្មៅ ច​ច ហ្វ្ល​យ​ដ៍ (George Floyd) នៅតែ​បន្ត​ធ្វើ​ឡើង​ដដែល ខណៈ​បណ្តាល​រដ្ឋ​ជាច្រើន​បាន​ដក​វិធានការ​រឹត​ត្បិត​៕
@physok​