ឯកឧត្តម សសុខា ប្រគល់គ្រឿងឧបភោគបរិភោគ និងសម្ភារៈការពារ ជំងឺកូវិត 19 ដល់រដ្ឋបាលខេត្តបាត់ដំបង

Mot Voyho, [13.07.21 14:46]

ឯកឧត្តម សសុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជននិងកីឡា និងជាអនុប្រធាន សហភាពសហព័ន្ធ យុវជននៅកម្ពុជា ប្រចាំបីខេត្ត គឺខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តព្រៃវែង បើបាននាំយកគ្រឿង ឧបភោគបរិភោគ និងសម្ភារៈ ការពារជំងឺកូវិត 19 មកប្រគល់ជូន ឯកឧត្តមងួនរតនៈ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង ដើម្បីចែកជូនដល់ ក្រុមការងារនិងប្រជាពលរដ្ឋ ក្នុងយុទ្ធនាការ ចាក់វ៉ាក់សាំង ការពារកូវិត 19 ជូនប្រជាពលរដ្ឋ ទូទាំងក្រុងបាត់ដំបង កាលពីថ្ងៃទី 13 ខែកក្កដា ឆ្នាំ 2021 នេះ។

គ្រឿងឧបភោគបរិភោគ និងសម្ភារៈ ដែលបាន ប្រគល់ជូន រដ្ឋបាលខេត្តបាត់ដំបងនាពេលនេះ រួមមាន មីចំនួន 200 កែះ ត្រីខកំប៉ុង 50 កែះ ជែលសម្លាប់មេរោគ ចំនួន 200 ដបអាល់កុល ចំនួន 30 កាន និងម៉ាសចំនួន 20កេស។

ឯកឧត្តមងួនរតនៈ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង និងឯកឧត្តមសសុខា ក៏បានអញ្ជើញ មកពិនិត្យមើល ដំណើរការ នៃការចាក់វ៉ាក់សាំង នៅតាមណ្ឌលមួយចំនួន មានទីតាំង បុរីរំចេក ក្នុងសង្កាត់រតនៈ និងពិនិត្យមើលសកម្មភាព របស់យុវជន សសយក ដែលកំពុងមមាញឹក ក្នុងការចូលរួម និងជួយសម្របសម្រួល ដល់ការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ និងក្រុមការងារ ចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋផងដែរ៕ ប្រភព រដ្ឋបាល ខេត្តបប