កម្ពុជា​រក​ឃើញ​អ្នក​កើត​ជំងឺ​កូវី​ដ​១៩ ពីរ​នាក់​ថ្មី​ទៀត ជា​ករណី​នាំចូល​ពី​ម៉ាឡេស៊ី​

​ព្រឹក​ថ្ងៃ​២៨​មិថុនា​នេះ​ក្រសួង​សុខាភិបាល បាន​ប្រកាស​ឱ្យ​ដឹងថា​បាន រក​ឃើញ​អ្នក​កើត​ជំងឺ​កូវី​ដ​១៩ ពីរ​នាក់​ថ្មី​ទៀតហើយ​។ អ្នក​រក​ឃើញ​នេះ ទើប​ត្រឡប់​មកពី​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ទី​២៦ ខែមិថុនា កន្លងទៅនេះ​។​

​អ្នក​ឆ្លង​ថ្មី​នេះ​ជា បុរស​ជនជាតិ​ខ្មែរ​ម្នាក់​រស់នៅ​ខេត្ត​ត្បូងឃ្មុំ និង​ម្នាក់​ទៀត​រស់នៅ​ខេត្ត​កណ្តាល​។ បច្ចុប្បន្ន​ពួកគេ​ទាំង​ពីរ​នាក់ ត្រូវបាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​។​

​ក្រសួង​សុខាភិបាល បាន​បញ្ជាក់​ដែរ​ថា ជើងហោះហើរ​ដែល​អ្នក​ទើប​រកឃើញ​កើត​ជំងឺ​កូវី​ដ​១៩​នេះ មាន​អ្នកដំណើរ​សរុប​ចំនួន ១០៧​នាក់ (​ស្ត្រី ៣៨​នាក់ និង​បុរស ៦៩​នាក់​)​។ អ្នកដំណើរ​អស់​មាន​ជនជាតិ​ខ្មែរ​ចំនួន​១០៥​នាក់ (​ស្ត្រី ៣៦​នាក់​) និង​ជនជាតិ​ម៉ាឡេស៊ី​ចំនួន ០២​នាក់ (​ស្ត្រី​)​។​

​ក្រសួង​បន្ថែមថា អ្នកដំណើរ​ជនជាតិ​ខ្មែរ​ចំនួន ១០៣​នាក់​ផ្សេង​ទៀត ដែល​មាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូវី​ដ​-១៩ ត្រូវ បាន​បន្ត​ស្នាក់នៅ​មណ្ឌល​ចត្តា​ឡីស័​កជ​ម្ពូ​ន​១ រាជធានី​ភ្នំពេញ (​សម្រាប់​អ្នក​ដែល​មិន​មាន​លទ្ធភាព​បង់ ថ្លៃ​សណ្ឋាគារ​) ដើម្បី​រង់ចាំ​ការដឹកជញ្ជូន​ទៅ​បន្តធ្វើ​ចត្តា​ឡីស័​កនៅ​តាម​បណ្ដា​ខេត្ត​ដែល​ពួក​គាត់​រស់នៅ​។​

​សូមបញ្ជាក់​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២០​នេះ កម្ពុជា​រក​ឃើញ​អ្នក​កើត​ជំងឺ​កូវី​ដ​១៩​សរុប​ចំនួន ១៤១​នាក់​។ ក្នុងនោះ​ព្យាបាល​ជា​ចំនួន ១២៩​នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន ១២​នា់ក់​៕@physok​