រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យស្ដីពី ការបង្កើតសង្កាត់ ចំនួន ២ថែមទៀត ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Mot Voyho, [31.08.21 14:32]

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហា សេនាបតីជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេលថ្មីៗ នេះ បានចេញអនុក្រឹត្យ ២ ស្ដីពីការបង្កើត សង្កាត់ចំនួន ២ ថែមទៀត ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្នុងអនុក្រឹត្យចំនួន ២ ផ្សេងគ្នា បានគូសបញ្ជាក់ថា សង្កាត់ដែល ទើប និងបានបង្កើតថ្មីនោះ រួមមាន ១ សង្កាត់អូរជ្រៅ កាត់ភូមិចំនួន ៧ ភូមិ ពីសង្កាត់ប៉ោយប៉ែត រួមមានភូមិ អូរជ្រៅ ភូមិក្បាលកោះ ភូមិក្បាលស្ពាន ១ ភូមិក្បាលស្ពាន ២ ភូមិសាមគ្គីមានជ័យ ភូមិព្រៃព្រិច និងភូមិប៉ោយប៉ែត ព្រមទាំងកំណត់ទីតាំង សាលាសង្កាត់អូរជ្រៅ ត្រូវស្ថិតក្នុងភូមិ ព្រៃព្រិច។ទី២ សង្កាត់អូរឫស្សី កាត់ភូមិចំនួន ៥ ពីសង្កាត់ផ្សារកណ្ដាល រួមមាន ភូមិអូឬស្សី ភូមិប្រជាធម្មកើត ភូមិទួលពង្រ ភូមិអូរនាង និងភូមិព្រៃគុប ព្រមទាំង កំណត់ទីតាំង សាលាសង្កាត់ អូឫស្សី ត្រូវស្ថិតក្នុងភូមិ ទួលពង្រ៕ ប្រភព TVK