ពលករខ្មែរ១៤នាក់ លួចឆ្លងដែនកាត់តាមចំការអំពៅមកស្រុកវិញ ត្រូវកម្លាំងឈុតខ្មៅថៃ ឃាត់ខ្លួន

Phy Sok, [24.08.21 13:32]

ពលករខ្មែរ១៤នាក់ទៀតហើយ បានដាច់ចិត្តដើរកាត់តាមចំការអំពៅក្នុងទឹកដីថៃ បម្រុងឆ្លងដែនត្រឡប់ មកប្រទេសកម្ពុជាវិញ បន្ទាប់ពីអស់ការងារធ្វើនឹងដេកចាយលុយអស់ ត្រូវបានកម្លាំងទាហាន ឈុតខ្មៅ កងរងលេខ ១២០៥របស់ថៃធ្វើការឃាត់ខ្លួន ។

ប្រភពបានបញ្ជាក់ថាការឃាត់ខ្លួនពលករខ្មែរទាំង១៤នាក់ នាសៀលថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចនៅទិសខាងជើងផ្សាររោងក្លឿ និងមានចម្ងាយពីអូរព្រំដែនប្រមាណ ៣០ ម៉ែត្រប៉ុណ្ណោះ ស្ថិតក្នុងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ។

ប្រភពបញ្ជាក់ថា ពលករដែលត្រូវទាហានថៃឃាត់ខ្លួនមានចំនួន ១៤ នាក់ ក្នុងនោះមានមនុស្សប្រុស ៥ នាក់ ស្រី ៤ នាក់ ក្មេងប្រុស ៤ នាក់ និងក្មេងស្រី ១ នាក់ ដោយពួកគេកំពុងនាំគ្នាដើរកាត់តាមចម្ការអំពៅក្បែព្រំដែនដើម្បីរកច្រកចេញ ដោយខ្លះពរកូនតូច ខ្លះទៀតដឹកដៃក្មេងៗផងដែរ។

ក្រោយពេលឃាត់ខ្លួនពួកគេបានសារភាពថា ពួកគេគឺជាកម្មករបោកគក់ស្បែកជើងជជុះ នៅក្នុងផ្សារ ឥណ្ឌូចិន ដែលជាផ្នែកមួយរបស់ផ្សាររោងក្លឿ ។ ក្រោយផ្សារនេះបានបិទ ខ្ទប់មួយរយ:ពេលមកទល់បច្ចុប្បន្ននេះ ធ្វើអោយពួក គាត់ គ្មានការងារ ធ្វើហើយដេកចាយ លុយអស់ផងនោះ ទើបដាច់ចិត្តនាំគ្នាលួចវិលត្រឡប់ មកប្រទេស កំណើតវិញ។

ប្រភពបញ្ជាក់ថា ក្រោយពីឃាត់ខ្លួន កម្លាំងយោធាថៃបានពិនិត្យសុខភាពពលករទាំងនេះរួច ក៏បានប្រគល់ទៅអោយកម្លាំងតម្រួតការពារព្រំដែនលេខ៣៨ ដើម្បីសាកសួរបន្ត និងត្រៀមប្រគល់ទៅអោយភាគីកម្ពុជាវិញតាមច្រកអូរបីជាន់ ដើម្បីឃុំខ្លួនធ្វើចត្តាឡីស័កនៅលើទឹកដីកម្ពុជា ៕ ភី សុខ