ក្រសួងអប់រំ ជ្រើសរើសនិស្សិត អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅមហាវិទ្យាល័យ DALI ប្រទេសចិន

Mot Voyho, [21.07.21 15:07]

ក្រសួងអប់រំយុវជននិងកីឡា ថ្មីៗនេះ បានប្រកាសការប្រឡង ជ្រើសរើសនិស្សិត អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅ សាកលវិទ្យាល័យ DALI នៃសាធារណរដ្ឋ ប្រជាមានិតចិន។ ក្រសួងអប់រំបានឲ្យដឹងទៀតថា សាកលវិទ្យាល័យ DALI នៃប្រទេសចិននេះ បានផ្ដល់អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ចំនួន 10 កន្លែង ដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សា សម្រាប់ឆ្នាំសិក្សា 2021 2022។

ប្រភពដដែលបានឲ្យដឹងទៀតថា សម្រាប់និស្សិត ដែលមានបំណង ចង់ដាក់ពាក្យប្រលង អាចទាញយកពាក្យ https://bit,ly 3z lol5m។ ក្រសួងអប់រំ បានបន្តថា សម្រាប់ថ្ងៃផុតកំណត់ ទទួលពាក្យ គឺថ្ងៃទី 24 ខែសីហា ឆ្នាំ 2021 និងសម្រាប់ព័ត៌មានបន្ថែម និងទីកន្លែងទទួល ពាក្យ នៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋាន ទំនាក់ទំនងវប្បធម៌ អាភាលេខ 23 ផ្លូវ 360 សង្កាត់បឹងកេងកង ទីមួយ ខណ្ឌចំការមន ខាងកើតស្ថានីយ៍ទូរទស្សន៍ អប្សរា ប្រហែល 50 ម៉ែត្រ៕ ប្រភព វិទ្យុជាតិ កម្ពុជា