កម្មវិធីជជែកដេញដោល យុវជនថ្នាក់ជាតិ ឆ្នាំ 2021 ត្រូវធ្វើនៅថ្ងៃទី 12 ខែសីហាខាងមុខនេះ

Mot Voyho, [06.08.21 16:37]

ក្រសួងអប់រំ យុវជននិងកីឡា បានប្រកាសរៀបចំ វគ្គផ្ដាច់ព្រ័ត្រ កម្មវិធីជជែកដេញដោល យុវជនថ្នាក់ជាតិ ឆ្នាំ 2021 នៅថ្ងៃទី 12 ខែសីហាខាងមុខនេះ ដើម្បីចូលរួម អបអរសាទរ ខួបលើកទី 21 ទិវាអន្តរជាតិ សម្រាប់យុវជន ក្រោមប្រធានបទ ការផ្លាស់ប្ដូរប្រព័ន្ធស្បៀងអាហារ យុវជនប្រកបដោយ នវានុវត្តន៍ ដើម្បីមនុស្ស ជាតិ និងសុខភាពជាសកល។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួង អប់រំយុវជននិងកីឡា ពីថ្ងៃទី 6 ខែសីហា នេះ បានឲ្យដឹងថា ឆ្លងកាត់វគ្គ ប្រកួតជម្រុះ យ៉ាងស្វិតស្វាញ ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ យុវជនឆ្នើមចំនួន 2 ក្រុម គឺក្រុមស្រប មកពីវិទ្យាល័យ ប៊ែលធីអន្តរជាតិ ជាក្រុមបដិសេធ មកពីសាលាចំណេះទូទៅ មីគីវ៉េ នឹងជួបគ្នាក្នុងវេទិកា វោហាសព្ទ នៃការប្រកួតផ្ដាច់ព្រ័ត្រ លើប្រធានបទ យុវជនសតវត្សទី 21 ត្រូវមានជំនាញ សតវត្សទី 21 ដើម្បីភាពជោគជ័យ ក្នុងជីវិត នៅថ្ងៃទី 12 ខែសីហា ឆ្នាំ 2021 ដែលរៀបចំឡើងដោយ នាយកដ្ឋានយុវជន នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជននិងកីឡា ក្រោមការឧបត្ថម្ភ គាំទ្រដោយ ធនាគារកាណាឌីយ៉ា និងអង្គការ UNFPA។ ប្រភពដដែលបានឲ្យដឹងទៀត ដើម្បីឆ្លើយតបទៅនឹង វិធានការទប់ស្កាត់ ការរីករាលដាល ជំងឺកូវិត 19 កម្មវិធីជជែកដេញដោល យុវជនអន្តរជាតិ ឆ្នាំ 2021 នេះ បានរៀបចំក្នុងទម្រង់ អនឡាញទាំងស្រុង ដែលបានដំណើរការ ដើមកម្មវិធី៖ 1 វគ្គជម្រុះជុំទី 1 មាន 16 ក្រុម ជំរុះយក 8 ក្រុម។ 2 វគ្គជម្រុះជុំទី 2 8 ក្រុម ជម្រុះយកតែបួនក្រុម។ 3 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ 4 ក្រុមជម្រុះយក តែ 2 ក្រុម និងទី 4 វគ្គផ្ដាច់ព្រ័ត្រ មានពីរក្រុម ត្រូវប្រកួតយកជ័យលាភី លេខ 1 និងលេខ 2។

ក្រសួងអប់រំ បានបញ្ជាក់ថា កម្មវិធីជជែកដេញដោល នេះ រៀបចំឡើងក្នុងគោលបំណង ផ្ដល់ជូននូវ វេទិកាសម្ដែងមតិ របស់យុវជនកម្ពុជា និងជាសង្វៀនវោហាសព្ទ ដើម្បីបណ្ដុះបណ្ដាល ដឹងពង្រឹងបំណិន ស្រាវជ្រាវការនិយាយ ជាសាធារណៈ ការដោះស្រាយបញ្ហា ការធ្វើការងារជាក្រុម ការច្នៃប្រឌិត ការវិភាគ សំយោក ការប្រាស្រ័យទាក់ទង ប្រកបដោយសន្តិសហវិជ្ជមាន ដើម្បីអភិវឌ្ឈន៍ សមត្ថភាពយុវជន ក្នុងប្រទេស កម្ពុជា ឲ្យក្លាយខ្លួនជា ពលរដ្ឋមាន ទំនួលខុស ត្រូវ ក្នុងសង្គមជាតិ៕ ប្រភព វិទ្យុជាតិ កម្ពុជាំ