ពិធី​បង្សុកូល ឧទ្ទិស​កុសល​ជូន​ដល់ វិញ្ញាណក្ខន្ធ កម្មាភិបាល យុទ្ធជន​យុទ្ធ​នារី ដែល​បាន​បូជា​ជីវិត ក្នុង​បុព្វហេតុ​ការពារ​ជាតិ​មាតុភូមិ​

Dedicated to the souls of female warriors who sacrificed their lives in the cause of national defense

​ព្រឹក​ថ្ងៃ​ទី 12 ខែ​កញ្ញា ឆ្នាំ 2020 នេះ រដ្ឋបាល​ខេត្ត​បាត់ដំបង រួម​ជាមួយ​មន្ត្រី​រាជកា​រ កងកម្លាំងប្រដាប់អាវុធ បាន​ប្រារព្ធ​ពិធី និមន្ត​ព្រះសង្ឃ​បង្សុកូល និង​វេរចង្ហាន់ ប្រទេស​ដល់​ព្រះសង្ឃ នៅ​វិមាន​សព ក្នុង​សង្កាត់​ព្រែក​ព្រះស្ដេច​ក្រុង​បាត់ដំបង​។​

នេះ​ជា​សកម្មភាព​មួយ ដែល​បញ្ជាក់​ឲ្យឃើញ​ពី​ការយកចិត្តទុកដាក់ របស់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ដែល​បាន​ប្រារព្ធ​ធ្វើឡើង ជា​រៀងរាល់ឆ្នាំ ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ ក្នុង​គោលបំណង ឧទ្ទិស​មគ្គផល កុសលផល​បុណ្យ ជូន​ដល់​វិញ្ញាណក្ខន្ធ កម្មាភិបាល យុទ្ធជន​យុទ្ធ​នារី ដែល​បាន​លះបង់ អាយុជីវិត ក្នុង​បុព្វហេតុ​ការពារ​ជាតិ​មាតុភូមិ ក្នុង​សម័យ​សង្គ្រាម កន្លងមក សូម​ឲ្យ​វិញ្ញាណក្ខន្ធ អ្នក​ទាំងនោះ ទៅកាន់​សុខ​គតិ​ភព កុំបី​អាក់ខាន​ឡើយ​។​

សូមបញ្ជាក់​ថា អដ្ឋិធាតុ កម្មាភិបាល យុទ្ធជន​យុទ្ធ​នារី ទាំងអស់​មាន​ចំនួន 1706 អដ្ឋិធាតុ​។
​អត្ថបទ​ម៉ូត​វ៉ោយ​ហូរ​