អត្រាកុមារកើតជំងឺ គ្រុនឈាម បានមក សម្រាក ព្យាបាល នៅមន្ទីរពេទ្យ គន្ធបុប្ផាសៀមរាប មានការថយចុះច្រើន គិតត្រឹមសប្ដាហ៍ទី 26 ឆ្នាំ 2021 នេះ

Mot Voyho, [08.07.21 10:53]

លោកសាស្ត្រាចារ្យ យ៉ៃចន្ទនា នាយកមន្ទីរពេទ្យ គន្ធបុប្ផាសៀមរាប ឬពេទ្យកុមារជ័យវរ្ម័នទី 7 បើមិនឱ្យដឹង កាលពីថ្ងៃទី 8 ខែកក្កដានេះថា គិតត្រឹមសប្ដាហ៍ទី 26 ឆ្នាំ 2021 នេះ មន្ទីរពេទ្យជ័យវរ្ម័នទី 7 បានផ្ដល់សេវាជូនកុមារ កើតជំងឺគ្រុនឈាមចំនួន 57 ករណី បើធៀបទៅរយៈពេល ដូចគ្នាកាលពីឆ្នាំ 2020 មន្ទីរពេទ្យនេះបានផ្ដល់ សេវាជូនកុមារ កើតជំងឺគ្រុនឈាម រហូតដល់ទៅ 456 ករណី។ ដូច្នេះបង្ហាញថា អត្រា កុមារគ្រុនឈាម បានសម្រាកព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប មានការថយចុះយ៉ាងច្រើន។ លោកសាស្ត្រាចារ្យយល់ឃើញថា ការថយចុះចំនួន កុមារកើតជំងឺគ្រុនឈាម ដែលបានសម្រាប់ព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ដោយសារតែប្រជាពលរដ្ឋ មានការយល់ដឹង ច្រើនពីសុខភាព ហើយក៏បានការពារ កូនចៅរបស់គាត់បានល្អ បានលុបបំបាត់ជម្រកមូសខ្លា នៅតាមបរិវេណ លំនៅឋានជាដើម។

លោកសាស្ត្រាចារ្យ បានបញ្ជាក់ទៀតថា ក្រៅពីចំនួនកុមារ កើតជំងឺគ្រុនឈាម មកសម្រាកព្យាបាល មានការថយចុះ ចំនួនកុមារមកពិនិត្យ ជំងឺទូទៅ និងអ្នកមក សម្រាលកូន ក៏មានការថយចុះដែរ។ ដោយបច្ចុប្បន្ននេះ ប្រជាពលរដ្ឋដែល បានមកទទួលសេវា នៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ក្នុង 1 ថ្ងៃមានប្រមាណ ពី300 ទៅ 400 នាក់ ដោយកាលពីមុន ក្នុង 1 ថ្ងៃមានប្រជាពលរដ្ឋ ដែលបានមកទទួលសេវា រាប់ពាន់នាក់។ ការថយចូលនេះ គឺដោយសារ ការរីករាលដាលខ្លាំង នៃជំងឺកូវិត 19 ធ្វើឲ្យប្រជាពលរដ្ឋ ងាកទៅរកសេវា ជិតជិតផ្ទះរបស់ពួកគាត់៕៨កក្កដា៕ ប្រភព AKP