ឃាត់ជនជាតថៃ១២នាក់ ដែលបម្រុងលបឆ្លងដែនមកធ្វើការនៅក្នុងទឹកដីកម្ពុជា ត្រូវតម្រួតឃាត់ខ្លួន

Phy Sok, [29.07.21 13:29]

ប្រជាពលរដ្ឋថៃចំនួន១២នាក់ ត្រូវបានតម្រួតការពារព្រំដែនថៃលេខ១២ ធ្វើការឃាត់ខ្លួននៅក្បែខ្សែបន្ទាត់ព្រំដែន ខណ:ដែលពួកគេបម្រុងលួចឆ្លងដែនចូលមកក្នុងប្រទេសកម្ពុជាដើម្បីរកការងារធ្វើ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីព្រលប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចភូមិ៩ ឃុំណូនម៉ាកម៉ុន ស្រុកគោកខ្យូង ខេត្តស្រះកែវ ប្រទេសថៃ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ កាន់តែមានសភាពធ្ងន់ធ្ងរ ពិសេសគឺមេរោគបម្លែងខ្លួន ដែលតា និងអាល់ហ្វា

ប្រភពពីប្រទេសថៃអោយដឹងថាជនជាតិថៃទាំង១២នាក់ គឺមានប្រុស៥នាក់ និងស្រី៧នាក់ ដោយពួកគេមកពីខេត្តស្រះកែវ៣នាក់ ខេត្តច័ន្ទបុរី៣នាក់ ខេត្តកានច:ណាក់បុរី១នាក់ ខេត្តសាមុទ្រសាខន១នាក់ ខេត្តឈៀងម៉ៃ១នាក់ ខេត្តខនកែន១នាក់ ខេត្តប្រាជីនបុរី១នាក់ និងខេត្តនគរណាយ៉ុក១នាក់។

ប្រភពបញ្ជាក់ថាក្រោយឃាត់ខ្លួនពួកគេបានសារភាពថា ការលបឆ្លងដែននេះគឺអាចធ្វើអោយពួកគេសល់កម្រៃពីការជួលមេខ្យល់នាំផ្លូវ ដោយចូលទៅធ្វើការនៅក្នុងកាស៊ីណូអនឡាញ នាក្រុងប៉ោយប៉ែត បើទៅដល់ទីនោះក្រុមហ៊ុននឹងជួយគ្រប់យ៉ាងទាំងការហូបចុក និងការស្នាក់នៅ៕ដោយ: ភី សុខ