សិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងឯកសារ កម្មវិធីជាតិសម្រាប់ ការអភិវឌ្ឍន៍

Mot Voyho, [09.09.21 16:09]

សិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងឯកសារ កម្មវិធីជាតិសម្រាប់ ការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី ២ ២០២២ ២០៣០

សិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងឯកសារ កម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី ២ ២០២១ ២០៣០ បានប្រព្រឹត្តទៅ កាលពីថ្ងៃទី ៩ ខែកញ្ញានេះ ក្រោមធិបតីភាព ឯកឧត្តម អ៊ុយរី ប្រធានក្រុមប្រឹក្សាខេត្ត បាត់ដំបង តាមរយៈប្រព័ន្ធវីដេអូ បញ្ជូនរូបភាពនិងសំឡេង Zoom Meeting។ ក្នុងកម្មវិធីនេះ ក៏មានសមាសភាពចូលរួម ពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន នៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចំនួន ៣៩១ រូប។

ការរៀបចំ សេចក្តីព្រាងឯកសារ កម្មវិធីជាតិ ដំណាក់កាលទី ២ ២០២១ ២០៣០ ត្រូវបានរៀបចំ ស្របទៅតាម ទស្សនវិស័យ ដែលបានកំណត់ ក្នុងឯកសារ ទស្សនទាន ក្នុងការកំណត់ចក្ខុវិស័យ គោលបំណង គោលដៅ និងសមាសភាព សំខាន់ៗ នៃកម្មវិធីជាតិនេះ៕ ប្រភព រដ្ឋបាលខេត្ត