ប្រឡង​ឌី​ផ្លូម​និង​ប្រឡង​បាក់​ឌុប ក្រសួង​ប្រកាស​លើក​ពេល ដោយសារ​ជំងឺ​កូវី​ដ​១៩

​ក្រសួង​អប់រំ​យុវជន​នឹង​កីឡា នា​ថ្ងៃ​ទី​៨​មេសា​នេះ បាន​ចេញ​សេចក្ដីណែនាំ ស្ដី​ពី​ការពន្យារពេល​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ និង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម្រាប់​ឆ្នាំ​សិក្សា​២០១៩-២០២០ ដោយ​ក្រសួង​នឹង​កំណត់ និង​ជម្រាបជូន​អំពី​កាលបរិច្ឆេទ​នៃ​សម័យ​ប្រឡង​នៅពេល​ក្រោយ​។​