កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩​ថ្មី លើ​មន្ត្រី​ជាន់ខ្ពស់​ទូត​អាមេរិក​ម្នាក់ ខណៈ​អ្នក​ជាសះស្បើយ​ចំនួន​៨​នាក់​

​ក្រសួង​សុខាភិបាល​កម្ពុ​ជា នៅ​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០​នេះ អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩​ថ្មី​នេះ គឺជា បុរស​ជនជាតិ​អាមេរិកកាំង ជា​មន្ត្រីការទូត​ជាន់ខ្ពស់​សហរដ្ឋអាមេរិក មាន​អាស័យដ្ឋាន​ស្នាក់នៅ​ក្នុង​ស្ថាន ទូត​អាមេរិក​ប្រចាំ​កម្ពុជា រាជធានី​ភ្នំពេញ​។​

​បុរស​រូប​នោះ​ជា​អ្នក​ដែល​បាន​ធ្វើដំណើរ​មក​ពី​សហ​រដ្ឋ​អាមេរិក ដែល​លទ្ធផល វិភាគ​វត្ថុ​សំណាក​លើក​ទី​ពីរ ធ្វើ​នៅ​ថ្ងៃទី​១៣​នៃ​ការធ្វើ​ច​ត្តា​ឡីស័​ក​របស់​គាត់ ទទួលបាន​លទ្ធផល វិជ្ជមាន​វីរុស​កូ វីដ​-១៩ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២០​។​

​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់ នៅក្នុង​បន្ទប់​មួយ​ដោយឡែក នៅក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ដើម្បី​ធ្វើការ​ព្យាបាល​ដោយ​ក្រុម​គ្រូពេទ្យ​អាមេរិកាំង នៃ​ស្ថានទូត​នេះ​។​

​ដោយឡែក​សម្រាប់​អ្នកជំងឺ​កូវី​ដ​១៩ ចំនួន​៨​នាក់​ដែល​បាន​ជាសះស្បើយ​មាន​បុរស​ជនជាតិ​ខ្មែរ​០៧​នាក់ និង​ស្ត្រី​ជនជាតិ​អាមេរិក​០១​នាក់ ។​

​គួរបញ្ជាក់​ថា គិត​ត្រឹម​ម៉ោង ០៧៖០០​ព្រឹក ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០​នេះ នៅ​កម្ពុជា​បាន​រកឃើញ​អ្នក​មាន​វីរុស​កូវី​ដ​-១៩ មាន​ចំនួន​សរុប ២៣៤​នាក់ ក្នុង​នោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំង​ប្រទេស​មាន​ចំនួន ១៦២​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​រដ្ឋ មាន​ចំនួន​សរុប​៧០​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​បន្ទប់​ដោយ​ឡែក​ក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​២​នាក់​៕@physok​