បង្កា​ និង ​ទប់ស្កាត់​ជម្ងឺ​ផ្សេងៗ ក្នុង​រដូវក្តៅ​ហួតហែង​


ក្រសួងសុខាភិបាល​បានចេញ​សេចក្តីជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ទាំងអស់​ឱ្យដឹងថា អាកាសធាតុ​នៅលើ​ផ្ទៃ ប្រទេស​កម្ពុជា​នឹងមាន​ការ​កើន​កំដៅ ដែល​អាចមាន​ផលប៉ះពាល់​ដល់​សុខភាព និង​អាច​ប៉ះពាល់​ដល់​អាយុជីវិត ដោយសារ​បញ្ហា​ជំងឺ​បេះដូង និង​សូត និង​អាចមាន​ជំងឺឆ្លង​ផ្សេងៗ​ដូចជា​៖ ជំងឺរាក ឬ​ជំងឺ​កង្វះ​ចំណីអាហារ​ផងដែរ​។​

កញ្ញា ដា​រី ជា​គ្រូបង្រៀន​ម្នាក់​បានអោយដឹងថា បើតាម​ការសង្កេត​កន្ល​ង​មក​គឺ​នៅក្នុង​រដូវក្តៅ​ខ្លាំង​គឺអាច​ប្រឈម​នឹង​នឹង​ជម្ងឺ ក្អក ស្រវាំងភ្នែក រាក​រុស និង​ជម្ងឺ​ផ្សេងៗ​ជាច្រើន​ទៀត​។ ជាមួយគ្នា​ដែល​ដើម្បី​ការពារ​គឺ​ត្រូវតែ​បរិភោគ​ទឹក​អោយបាន​ច្រើន ហើយ​សម្រាប់​បញ្ហា​ភ្នែក​វិញ​ក៏​ត្រូវតែ​ការពារ​អោយបាន​ល្អ​ផងដែរ​។​

កញ្ញា​បាន​បន្តទៀតថា វិធី​ការពារ​ពី​ការកើត​ជម្ងឺ​ផ្សេងៗ វិធី​ដែល​ល្អ​បំផុត​គឺ​ត្រូវ​ញាំ​ទឹក​អោយបាន​ច្រើន គិតគូរ​ពី​ការបរិភោគ​ចំណីអាហារ ត្រូវ​គិត​អោយ​ច្បាស់​ថា​ចំណី​ណា​ដែល​យើង​អាច​ញាំ​បាន ហើយ​មិន​ធ្វើអោយប៉ះពាល់​ដល់​សុខភាព​។​
ស្រដៀង​គ្នា​នេះ​ដែល លោក វណ្ណៈ បាន​និយាយថា បញ្ហា​សុខភាព​គឺ​ប្រឈម​នឹង​ជម្ងឺ​ផ្លូវដង្ហើម និង​ការកើត​ជម្ងឺ​ពី​ការបរិភោគ​ចំណីអាហារ​។ អ្វីដែល​គួ​តែ​ការពារ​គឺ​សម្រាប់​ក្មេងៗ​ត្រូវតែមាន​ការយកចិត្ត​ទុកដាក់​ពី​អាណាព្យាបាល​អោយបាន​ខ្លាំង​បំផុត ទាំង​ចំណីអាហារ និង​ការរស់នៅ​ផងដែរ​។​

លោក​បាន​បន្តទៀតថា ចំពោះ​បញ្ហា​ដែល​ប្រឈម​ខ្លាំងគឺ​ការប្រើប្រាស់​ទឹក ព្រោះ​ភាគច្រើន​ប្រជាពលរដ្ឋ​មួយចំនួនធំ​មិនទាន់បាន​យល់​ពី​ការប្រើ​ទឹក​នៅឡើយ​ទេ បើ​គាត់​បរិភោគ​ទឹក​មិន​ស្អាត យក​ទឹក​មិនល្អ​មកប្រើប្រាស់​គឺ​វា​អាចធ្វើអោយ​ឆ្លង​ជម្ងឺ​ផ្សេងៗ​ច្រើន​ទៀត​។ ចំពោះ​ខាង​សុខាភិបាល​គួ​តែមាន​ការផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ពី​ការការពារ​សុខភាព ពី​ការប្រើប្រាស់​ទឹកស្អាត ការបរិភោគ​ចំណីអាហារ​ផងដែរ​។​

​ប្រសិនបើ​លោក​ឬ​កមាន​បញ្ហា​សុខភាព​ដែល​បណ្តាលឱ្យមាន​រាក ក្អួត ក្តៅខ្លួន និង​សន្លប់​សូម​ស្វែងរក​ការព្យាបាល​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ​របស់​លោកអ្នក​។ ក្រសួងសុខាភិបាល​សូម​លើកទឹកចិត្ត ឱ្យ​សាធារណជន​ទូទៅ​អនុវត្តតាម​ដំបូន្មាន​សាមញ្ញ​ខាងលើ ដើម្បី​ការពារ​អ្នក​និង​ក្រុមគ្រួសារ និង​សូម​ជូនពរ​អ្នក​ទាំងអស់គ្នា​ជួប​នូវ​សុខ​ភាពល្អ​។​

​ក្រសួងសុខាភិបាល និង​បន្តធ្វើ​ការជូន​ដំ​ឃាំង​ដល់​សាធារណជន អំពី​ការវិវត្ត​នៃ​បញ្ហា​សុខភាព​តាម​គេហទំព័រ​របស់ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង www.cdcc.gov.kh និង​ហ្វេ​ស​ប៊ុ​ក​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​។ សម្រាប់​ព័ត៌មាន​បន្ថែម​៖ សូម​ទាក់ទង​លេខ​ទូរស័ព្ទ ទាន់​ហេតុការណ៍​ដោយ​ឥតគិតថ្លៃ​១១៥ ទោះ​គ្មាន​ថវិកា​ក្នុង​ទូរស័ព្ទ របស់​អ្នក​ក៏​អាច​ទូរស័ព្ទ​ចូល​បានដែរ ឬ​ទំនាក់ទំនង​ក្រសួងសុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់​៖ ០១២ ៨២៥ ៤២៤៕

​អត្ថបទ​៖ កញ្ញា ម៉ន ឆ​វ័​ន្ត​