ពិធីចែកអំណោយ ដល់ប្រជាពលរដ្ឋ ខ្វះខាតជីវភាព ចំនួន 100 គ្រួសារ ក្នុងសង្កាត់វត្តគរ

Mot Voyho, [25.06.21 14:45]


ប្រជាពលរដ្ឋខ្វះខាតជីវភាព ដោយសារជំងឺកូវិត 19 ចំនួន 100 គ្រួសារ ក្នុងសង្កាត់វត្តគរក្រុងបាត់ដំបង បានទទួលអត់មក របស់ឯកឧត្តមសខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាតំណាងរាស្ត្រមណ្ឌលបាត់ដំបង ហើយក៏ជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយខេត្តបាត់ដំបង តាមរយៈឯកឧត្តម ងួនរតនៈ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង នៅក្នុងបរិវេណ វត្តបល្ល័ង្ក កាលពីព្រឹកថ្ងៃទី 25 ខែមិថុនានេះ។

ពាក់ព័ន្ធនឹងស្ថានភាព និងជីវភាពរបស់ប្រជាពលរដ្ឋ លោកផេងសិទ្ធី អភិបាលនៃគណៈអភិបាល ក្រុងបាត់ដំបងបានឲ្យដឹងថា ប្រជាពលរដ្ឋនៅទីនេះ មានការខ្វះខាតផ្នែកជីវភាព ដោយថា ទីមួយ គាត់មានកម្លាំងពលកម្មហើយ តែពុំទាន់រកការងារបានធ្វើ ទី 2 បងប្អូនដែលបានចំណាកស្រុក បានមកពីធ្វើការនៅក្រៅប្រទេស ឬតាមបណ្តាខេត្តនានា និងទី 3 លោកយាយលោកតា ដែលគាត់ រុងចាំតែទទួល ផល អំពីកូនចៅ ក៏មានការខ្វះខាត លើជីវភាពដែរ។ ពាក់ព័ន្ធទៅនឹងជំងឺកូវិត 19 លោកអភិបាលក្រុងបានឲ្យដឹងថា នៅក្នុងសង្កាត់វត្តគរនេះ មានពី 5 ទៅ 6 គ្រួសារផងដែរ ហើយយើងក៏បានយកពួកគាត់ ទៅព្យាបាលនៅមន្ទីរពេទ្យ ខេត្ត ហើយអ្នកដែល ប៉ះពាល់ដោយប្រយោល ឬដោយផ្ទាល់ ក៏យើងត្រូវបាន យកសំណាក ហើយយើងបានធ្វើការបិទខ្ទប់ ឲ្យគាត់នៅតែផ្ទះ មិនឲ្យចេញដើររហេតរហូតឡើយ ដោយសាលាក្រុង បានជួយឧបត្ថម្ភ គ្រឿងបរិភោគជាបន្តបន្ទាប់ផងដែរ ហើយមកដល់ពេលនេះ ក៏ពុំទាន់មានអ្នកស្លាប់ នៅឡើយដែរ ដោយសារការចូលរួម របស់ប្រជាពលរដ្ឋយើងនៅទីនេះ ធ្វើឲ្យយើងអាចគ្រប់គ្រង សភាពការណ៍បានល្អ។

ក្នុងប្រសាសន៍សំណេះសំណាល ឯកឧត្តម ងួនរតនៈ បានឯកភាពជាមួយ លោកអភិបាលក្រុង ដែលបានលើកឡើង ពីជីវភាពរបស់ប្រជាពលរដ្ធ ក៏ដូចជាស្ថានភាព នៃការរាលដាល នៃជំងឺកូវិត 19 ពិសេសការខ្វះខាត មុខរបររកទទួលទាន ជាដើម។ ឯកឧត្តមបានបញ្ជាក់ទៀតថា បញ្ហានេះមិនមែន តែសង្កាត់វត្ដគរយើងនេះទេ គឺគ្រប់ សង្កាត់ ឃុំ ស្រុក ទូទាំងខេត្ត គឺមានទាំងអស់គ្នា នេះជារឿងពិភពលោកទាំងមូល។ ដោយសារបញ្ហានេះហើយ បានជា សម្ដេចអគ្គមហា សេនាបតីតេជោហ៊ុនសែន ក៏ដូចជា សម្ដេចក្រឡាហោមសខេង គឺបានផ្ដោតការយកចិត្តទុកដាក់ យ៉ាងខ្លាំង ចំពោះសុខទុក្ខ និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋយើង និងបានដោះស្រាយជូនជាបន្តបន្ទាប់។ ជាងនេះទៀត សម្ដេចក្រឡាហោមសខេង តាមរយៈរដ្ឋបាលខេត្ត សម្ដេចបានត្រៀម ថវិកាមួយចំនួន សម្រាប់ជួយដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត នៅទូទាំងខេត្តយើង។ ពាក់ព័ន្ធទៅនឹងជំងឺកូវិត 19 ឯកឧត្តមបានឲ្យដឹងថា អ្នកផ្ទុកជំងឺកូវិត 19 នៅខេត្តបាត់ដំបងយើង សព្វថ្ងៃនេះមានចំនួន 733 នាក់ មានគ្រប់ក្រុងស្រុកទាំងអស់ ទូទាំងខេត្ត នឹងមានអ្នកស្លាប់ 6 នាក់ហើយ នេះជាបញ្ហា ដែលទាមទារឲ្យយើងទាំងអស់គ្នា ចូលរួម ពិសេសគោរព តាមការណែនាំ របស់ក្រសួងសុខាភិបាល ក៏ដូចជាការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល ឲ្យបានខ្ជាប់ខ្ជួន គឺបីការពារ និង 3 កុំ ឲ្យបានគ្រប់គ្នា។


សូមបញ្ជាក់ថា អំណោយទាំងនេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ 20 គីឡូក្រាម ទឹកត្រី 3ដប ទឹកស៊ីអ៊ីវ 3 ដប សៀង 3ដប មីមួយកេស និងទឹកបរិសុទ្ធ 1 កេស៕២៥មិថុនា៕ អត្ថបទ ម៉ូតវ៉ោយហូរ៕