ឯកឧត្តម ខៀវកាញារីទ្ធ អនុញ្ញាតឱ្យ ឯកឧត្តម អ៊ុកសំរេច ចូលជួបសំដែងការគួរសម និងប្រគល់ អំណោយ ជាថវិកា …

Mot Voyho, [16.08.21 16:15]


ឯកឧត្តម ខៀវកាញារីទ្ធ អនុញ្ញាតឱ្យ ឯកឧត្តម អ៊ុកសំរេច ចូលជួបសំដែងការគួរសម និងប្រគល់ អំណោយ ជាថវិកា ដើម្បីជួយឧបត្ថម្ភ ដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើ ចត្តាឡីស័ក នៅមូលដ្ឋាន ស្រុកកោះសូទិន

ឯកឧត្តម ខៀវកាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋាន ស្រុកកោះសូទិន ខេត្តកំពង់ចាម បានអនុញ្ញាតឱ្យ ឯកឧត្តម អ៊ុកសំរេច រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ឃុំ ព្រែកតានង់ ស្រុកកោះសូទិន ព្រមទាំងសហការរី ចូលជួប សំដែងការគួរសម និងប្រគល់ អំណោយ ជាថវិកាចំនួន 12 លានរៀល ដើម្បីឧបត្ថម្ភដល់ គ្រួសារប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅមូលដ្ឋាន ស្រុកកោះសូទិន ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី 16 ខែសីហា ឆ្នាំ 2021 នៅទីស្ដីការក្រសួងព័ត៌មាន៕ ប្រភព AKP