កូនអត់កំណើត បែកថ្នាំបានយកម៉ាស៊ូតស្រោចដុតខ្លួនឯងស្លាប់ និងឆេះផ្ទះឳពុកអស់ ១ខ្នង

កូនអកត្តញូម្នាក់ ជក់គ្រឿ ងញៀនទាល់តែបែកកម្មដ្ឋាន បាន យកប្រេងម៉ាស៊ូតដុតសម្លាប់ខ្លួនឯង បណ្តាលឲ្យស្លាប់ ហើយអណ្តាតភ្លើងបានរាលឆាបដល់ផ្ទះឪពុកឆេះអស់ ១ខ្នងទៀត។

សមត្ថកិច្ចអោយដឹងថា ហេតុការណ៍ នេះបានកើតឡើងនៅវេលាម៉ោងប្រមាណជាង ៧:០០នាទីយប់ ថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២១ នៅត្រង់ចំំណុចក្រុមទី ២០ ក្នុងភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបញ្ជាក់ថា យុវជនដែលដុតស្លាប់ខ្លួនឯងដោយសារបែកថ្នាំនេះ មានឈ្មោះ រើន ឡី អាយុ ២៤ឆ្នាំ រស់នៅជាមួយឳពុកឈ្មោះ ទុយ សាឡៅ ភេទប្រុសអាយុ៤៣ឆ្នាំ រស់នៅក្នុងភូមិ ឃុំកន្លែងកើតហេតុខាងលើ ។

ប្រភពខាងលើបន្តថា÷ ផ្ទះដែលរងការបំផ្លាញធ្វើពីឈើប្រក់ស័ង្កសី ជញ្ជាំងក្តារ ទំហំ ៥មx៦ម ខូចខាត អស់ប្រមាណ៨០%។ ដោយឡែកទំហំការប៉ះពាល់ទាំងទ្រព្យសម្បត្តិ និងសម្ភារ:នានាអស់ប្រមាណជា ៣០ ០០០ ០០០រៀល។
ភ្លាមៗសម