កូន ទមិឡ ញៀនថ្នាំ យកព្រួញកណ្តុរបាញ់សម្លាប់ម្តាយបង្កើតខ្លួនឯង

Phy Sok, [09.08.21 16:25]

ពិតជានរិក៩ជាន់មិនខាន ! កូន ទមិឡ បានប្រើប្រាស់គ្រឿងញៀនរហូតដល់ វង្វេងវង្វាន់ ហ៊ានលើកព្រួញ បាញ់កណ្តុំផ្លែដែក សម្លាប់ម្តាយបង្កើតរបស់ខ្លួនទោះកើត ។ហេតុការណ៍គួរអោយសង្វេកនេះ បានកើតឡើងនៅចំណុចភូមិភូមិកូនព្រហ្ម ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នាម៉ោង១១យប់ថ្ងៃទី ០៨ខែសីហា ឆ្នាំ ២០២១ ។

សមត្ថកិច្ចកិច្ចអោយដឹងថាកូនតិរិច្ឋាននេះមានឈ្មោះឈឿម សំណាង ភេទប្រុស អាយុ២៦ឆ្នាំ(កូនបង្កើត) រស់នៅភូមិឃុំខាងលើ បានយក ឣាវុធកែច្នៃ គ្រាប់ព្រួញដែកបាញ់ទៅលើជនរងគ្រោះឈ្មោះ ធីវ មុនី ភេទស្រី អាយុ៦២ ឆ្នាំ(ម្ដាយបង្កើតរបស់ខ្លួន)រស់នៅភូមិឃុំជាមូយគ្នាបណ្ដាលអោយស្លាប់នៅនឹងកន្លែង។ ដោយសារមូលហេតុ: ជននេះ ប្រើប្រាស់គ្រឿងញៀនរហូតដល់(សតិមិនប្រក្រតី)។

ក្រោយកើតហេតុ បានឃាត់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្ត។