សមត្ថកិច្ច បង្ក្រាប​ការជួញដូរ​គ្រឿងញៀន​២​ករណី​ផ្សេង​គ្នា ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់ នៅ​ខេត្ត​បាត់ដំបង​

​គ្រាន់តែ​រយៈពេល​មួយ​ថ្ងៃ​សមត្ថកិច្ច​ខេត្ត​បាត់ដំបង​បំបែក​សំណុំរឿង​ជួញដូរ​គ្រឿងញៀន​ពីរ​ករណី​ផ្សេង​គ្នា ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់ និង វត្ថុតាង​មួយ​ចំនួន ត្រូវបាន​រៀបចំ​សំណុំរឿង​អនុវត្តន៍​តាម​ច្បាប់​។​

​លោក​វរសេនីយ៍ឯក ឆាង វណ្ណ​ឆៃ អធិការ​នគរបាល​ក្រុង​បាត់ដំបង ដឹកនាំ​កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ កម្លាំង ប៉ុស្តិ៍នគរបាល​រដ្ឋបាល​រ​តន​: នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ចុះ​ប្រតិបត្តិការ បង្ក្រាប​ករណី​ជួញដូរ និង រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ០១ ករណី ក្នុង​បទល្មើស​ជាក់ស្តែង ។​

​ការបង្ក្រាប​នេះ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ០២​នាក់ និង​ដកហូត​វត្ថុតាង​មួយ​ចំនួន នា​រសៀល​ថ្ងៃ​ទី​១០​ធ្នូ នៅ​ចំណុច ក្រុមទី​០៦ ភូមិ រំចេក​២ សង្កាត់ រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង នេះ​បើ​តាម​ក្រុម​ប្រតិកម្ម​រហ័ស​នៃ​ស្នងការ​នគ​បាល​ខេត្ត​។​

​ជនសង្ស័យ​ត្រូវ​ឃាត់​ខ្លួន​មាន​១ ឈ្មោះ បាន សាន ភេទ​ប្រុស អាយុ ១៧ ឆ្នាំ​មាន​ទីលំនៅ ភូមិ រំចេក​២ សង្កាត់​រតន​: ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ២-​ឈ្មោះ កាន់ លំអង ហៅ​ម៉ា​រី ភេទ​ស្រី អាយុ​៣២ ឆ្នាំ​មាន​ទីលំនៅ ភូមិ រំចេក​២ សង្កាត់ រ​តន​: ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។​

​ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ដកហូត​បាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ច្រក​ក្នុង​ថង់ប្លាស្ទិក​ចំនួន ៣២ កូន​ថង់ សង្ស័យ​មាន​សារ​ធា​ត​ញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​ម៉ា​ទឹកកក​ICE(​ទម្ងន់ ៧.៣១​ក្រាម​ទាំង​សំបក​) ,
​ថ្នាំ​គ្រាប់​ពណ៌​ក្រហម​មាន​ត្រា WY​ចំនួន​០៤ គ្រាប់ សង្ស័យ​មាន​សារធាតុ​ញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​យ៉ាម៉ា​ទូរស័ព្ទដៃ​ចំនួន​០១ គ្រឿង , សម្ភារ​:​ប្រើប្រាស់ និង ច្រក​រំលែក​ថ្នាំញៀន​០១ ចំនួន , ម៉ូតូ​០១ គ្រឿង​ម៉ាក​ហុងដា​ឌ្រឹ​ម សេ​១២៥ សេរ៊ី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ។​

​ដោយឡែក​ករណី​បង្ក្រាប​គ្រឿងញៀន​មួយទៀត លោក​វរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាល​ស្រុក​សង្កែ ដឹកនាំ​កម្លាំង​ផ្នែក​ជំនាញ​និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ចុះបង្ក្រាប​ឃាត់​ខ្លួន​អ្នក​ចែកចាយ​គ្រឿងញៀន​ចំនួន​០១​ករណី ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់ ផងដែរ ។​

១-​ឈ្មោះ ហៃ ចិត្ត្រា ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​រស់​ភូមិ​បោះ​ពោធិ៍​.​ឃុំ​អូរ​ដំបង​១​ស្រុក​សង្កែ ខេត្ត​បាត់ដំបង​២-​ឈ្មោះ ធី រ៉ា​ម៉ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​រស់​ភូមិ​រាំង​កេសី ឃុំ​រាំង​កេសី ស្រុក​សង្កែ​ខេត្ត​បាត់ដំបង​
៣-​ឈ្មោះ នួន នុន ភេទ​ប្រុស​.​អាយុ​៣១​ឆ្នាំ​រស់​ភូមិ​រាំង​កេសី ឃុំ​រាំង​កេសី​ស្រុក​សង្កែ​ខេត្ត​បាត់ដំបង​
៤-​ឈ្មោះ ឡឹង ផ​ស់ ភេទ​ស្រី​.​អាយុ​៣៣​ឆ្នាំ​រស់​ភូមិ​រាំង​កេសី ឃុំ​រាំង​កេសី​ស្រុក​សង្កែ​ខេត្ត​បាត់ដំបង ។​

​សមត្ថកិច្ច ដកហូត​វត្ថុតាង​មាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ០៤ កូន ថង់​ទម្ងន់​៤,៣៤​ក្រាម​សង្ស័យ​ជា​សារធាតុ ញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន ម៉ា​ទឹកកក​ICE , ទូរស័ព្ទ​សេរី​ចាស់​ខំ​នួន​០៣​គ្រឿង ។​

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​ជំនាញ​អនុវត្ត​បន្តទៅ តាម​ផ្លូវច្បាប់ ៕
​អត្ថបទ​លោក ភី សុខ​
​រូបភាព​សមត្ថកិច្ច​