ប្តីប្រមឹកខឹងប្រពន្ធមិនដាំបាយឱ្យហូប ប្រេីដំបងឫស្សីវាយប្រពន្ធបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរត្រូវឃាត់ខ្លួន

Phy Sok, [24.06.21 10:41]

បុរស់ចំណាស់វ័យក្បែរ៧០ឆ្នាំហេីយ ហ៊ានលេីកគល់ឬស្សីសំពងប្រពន្ធវ័តក្មេងរងរបួសបាក់ដៃនិងជាំឆ្អងជំនីដោយសាមិនដាំបាយអោយប្តីហូប។
ហេតុការណ័នះបានកេីតឡេីងនៅថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ ២០២១វេលាម៉ោង១ ០ និង៣០នាទីព្រឹក នៅចំណុចក្រុមទី១៦ ភូមិទួល ព្រុំ ២ ឃុំក កោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

លោកវរសេនីយ៍ ឯក ស គឹមឡុង អធិការនគរបាលស្រុក មោងឬស្សី បា នបានអោយដឹងថា លោកបាន ដឹកនាំម្លាំងធ្វេីការឃាត់ខ្លួន បុរសចំណាស់ម្នាក់ឈ្មោះ ពៅ វិចិត្រ ហៅវាំង អាយុ៦៨ឆ្នាំ រស់នៅចំ ណុចកើតហេតុខាងលើ ក្នុងករណី ហិង្សាដោយចេតនា(ប្រេីដំបងឫស្សីវាយប្រពន្ធ)ឈ្មោះក្រិះ នាង អាយុ៤៨ឆ្នាំ (រស់នៅជាមួយគ្នា) បណ្ដាលឱ្យរងរបួសបាក់ដើមដៃខាងធ្វេង០១កន្លែង និងរបួសឆ្អឹងជំនឺផ្នែកខាងក្រោយ០១កន្លែងហើមជាំ (របួសធ្ងន់)មកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដេីម្បីធ្វេីការសាកសួរស្រាវជ្រាវ។

សមត្ថកិច្ចអោយដឹងថា បុរសជាប្តីវ័យចំណាស់រូបនេះបានប្រេីដំបងឫស្សី វាយសំពងទៅទីលេីប្រពន្ធរបស់ខ្លួនយ៉ាងដំណំ បង្កឱ្យមានការភ្ញាក់ផ្អេីល ហេីយបន្ទាប់ពីកេីតភ្លាមសមត្ថកិច្ចនគរបាលបានចុះអន្តរា គមន៍ឃាត់ខ្លួនជនសង័្សយជាប្តីតែម្តង និងដកហូតបានដំបងឫស្សីមួយដេីម រីឯប្រពន្ធដែលទទួលរងរបួសបាន នាំទៅសង្រ្កោះនៅមន្ទីរពេទ្យ។

ចំពោះមូលហេតុដែលនាំទៅដល់ការប្រេីហិង្សាវាយទៅលេីប្រពន្ធរបស់ខ្លួនបែបនេះគឺដោយ សារបុរសជាប្តីផឹកស្រាស្រវឹងនិងខឹងប្រពន្ធមិនបានដាំបាយឱ្យប្តីហូប។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននគរបាលស្រុកឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនអនុវត្តតាមច្បាប់៕អត្ថបទលោកភីសុខ