បុរសម្នាក់ស្រវឹងស្រា ជិះម៉ូតូធ្លាក់ទឹកប្រឡាយ ស្លាប់ម្នាក់ឯង ទំរាំអ្នកភូមិឃើញ

Phy Sok, [02.09.21 15:00]Drunk to death

បុរសចំណាស់ ស្រវឹងខួបម្នាក់ បានជិះម៉ូតូទាំងស្រវឹង បុកដុំថ្ម ធ្លាក់ប្រឡាយ លង់ទឹកស្លាប់ម្នាក់ឯង យ៉ាងអានោចអធម នៅចំណុចក្រុមទី៩ ភូមិកំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ខេត្តបាត់ដំបង នាម៉ោង១០ ព្រឹក ថ្ងៃទី ០២ខែកញ្ញា ។

បើតាមលោក យឿន ថុល នាយនគបាលប៉ុសរដ្ឋបាលឃុំភ្នំសំពៅបានអោយដឹងថាជនរងគ្រោះមានឈ្មោះ ស៊ិម ហឿតភេទប្រុស អាយុ ៦៦ឆ្នាំ រស់នៅភូមិឃុំខាងលើ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AT.8286 ។

លោកបញ្ជាក់ថាជនរងគ្រោះតែងតែផឹកស្រាជាប្រចាំថ្ងៃ នៅថ្ងៃកើតហេតុជនរងគ្រោះបានជិះម៉ូតូទាំងស្រវឹង ត្រឡប់មកពីភូមិចែងក្តា ជិះកាត់ផ្លូវរ៉បមាត់ប្រឡាយ ដល់ចំណុចកើតហេតុខាងលើ បានបុកនឹងថ្ម ធំមួយដុំ (ទំហ៊ំម៉ាអោប) ក៏ធ្លាក់ចូលប្រឡាយទឹក តែម្នាក់ឯងតែម្តង ។

លោកបញ្ជាក់ថាលុះកន្លះម៉ោងក្រោយមកមានអ្នកភូមិឃើញបាននាំគ្នាទៅជួយ ប៉ុន្តែជនរងគ្រោះបានដាច់ខ្សល់ស្លាប់ទៅហើយ ។

បច្ចុប្បន្នក្រោយពីសមត្ថកិច្ចពិនិត្យនិងធ្វើកោសល្យបច្ច័យរួច បានប្រគល់សពជនរងគ្រោះទៅអោយគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ ភី សុខ