ជនប្រមឹកម្នាក់បាន លើកត្បូងចបសំពងនិងកាប់ ទៅលើបុរសចំណាស់ម្នាក់ស្លាប់ភ្លាមៗ

Phy Sok, [09.08.21 16:05]

ជនប្រមឹកម្នាក់បានយកត្បូងចបសំពងក្បាល និង កាប់នឹងផ្លែចបចំផ្ទៃមុខ លើបុរសចំណាស់ម្នាក់នៅក្រ ស្លាប់ក្នុងថ្លុកឈាម ដោយមិនដឹងមូលហេតុ នៅចំណុចភូមិព្រាននិល ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបា់តដំបង នាម៉ោង១២ថ្ងៃត្រង់ ទៅ ០៨ខែសីហា ។

ប្រភពពីសមត្ថកិច្ចអោយដឹងថា ជនសង្ស័យមានឈ្មោះ ឡី លី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិចកធំ ឃុំកកោះ ដោយមុនពេលកើតហេតុគេបានផឹកស្រាស្រវឹង បានទាញចបកាប់សំពង និងកាប់លើជនរងគ្រោះឈ្មោះ វ៉ាន់ ប្រឹក្សា ហៅ ញេស ភេទ ប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិចកធំ ឃុំកកោះ ស្រុកមោងឫស្សី បណ្តាលអោយជនរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុ។

លោក ជី ប៊ុនណាត នាយនគបាលប៉ុសឃុំព្រៃតូច បានអោយដឹងថា ជនសង្ស័យនេះជាមនុស្សស្រវឹងខួប ទើបលែងលះប្រពន្ធថ្មីៗ ហើយ បុរសនេះមានស្មារតី មិននឹងន ផងដែរ ។ លោកបញ្ជាក់ថា ក្រោយកើតហេតុភ្លាមៗកម្លាំងផ្នែកនគរយុត្តិធម៌ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃតូច និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកកោះ បានចុះធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនល្មើសបាន នៅវេលាម៉ោង ១ និង ១៥ នាទីរសៀល នាថ្ងៃខែឆ្នាំដដែល នៅចំណុចភូមិព្រាននិល ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង រួចបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សីដើម្បីសាកសួរ។

បើតាមការអះអាងពីប្រភពមួយចំនួនបាននិយាយថា ជនសង្ស័យគឺជាមនុស្សស្រវឹងខួប រហូតធ្វើអោយប្រពន្ធចុះចោលជាង១ឆ្នាំមកហើយ ប៉ុន្តែក្រោយពីបានកាប់បុរសវ័យចំណាស់នេះស្លាប់ហើយគេបែរជាចោទថា ជនរងគ្រោះបានដេករួមភេទជាមួយប្រពន្ធខ្លួនចំនួន៧លើករួចមកហើយ បានជាគេសម្លាប់បែបនេះ។ បើទោះបីជាគេខំឆ្លើយបែបនេះក្តីក៏អ្នកភូមិគ្មាននរណាជឿដែរព្រោះគេស្គាល់ពីសាវតាឃាតករនេះច្បាស់ណាស់។

បើតាម សមត្ថកិច្ចបានបញ្ជាក់ថាបុរសនេះគាត់ស្រវឹងស្រា ហើយស្មារតីមិនល្អ ទើបគាត់យកចបទៅវាយនិង កាប់ទៅ លើជនរងគ្រោះទាំងកំរោលដោយគ្មានមូលហេតុ ហើយគាត់ចេះតែថាដោយសារអញ្ចេះ អញ្ចោះ ទើបគាត់សម្លាប់ ជនរងគ្រោះ ។ ទោះបីយ៉ាងណាសមត្ថកិច្ចកំពុងក សាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅកាន់ស្នងការនគបាលខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕ ភី សុខ