ក្រសួងព័ត៌មាន ត្រៀមរៀបចំព្រឹត្តិការណ៍ អមស្ដីពី វេទិកានិពន្ធ នាយកសារព័ត៌មាន អាស៊ីអឺរ៉ុប លើកទី 10 ដែលគ្រោងនឹងធ្វើនៅ ខែវិច្ឆិកាខាងមុខនេះ

Mot Voyho, [03.09.21 09:19]

គណៈកម្មការផ្សព្វផ្សាយ ព័ត៌មាន នៃក្រសួងព័ត៌មាន បានបើកកិច្ចប្រជុំក្រុមការងារ រៀបចំព្រឹត្តិការណ៍ អមស្តីពី វេទិកានិពន្ធ នាយកសារព័ត៌មាន អាស៊ីអឺរ៉ុបលើកទី ១០ នៅព្រឹកថ្ងៃទី ២ ខែកញ្ញាកន្លងទៅនេះ ដោយមានការចូលរួម ប្រជុំផ្ទាល់ និងតាមប្រព័ន្ធ Zoom ក្រោមបទចម្រៀង ឯកឧត្តម មាសសុភ័ណ្ឌ អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាអនុប្រធាន គណៈកម្មការ រៀបចំព្រឹត្តិការណ៍ អមនៃកិច្ចប្រជុំ កំពូលអាស៊ីអឺរ៉ុប លើកទី ១៣។


កិច្ចប្រជុំបានលើកឡើង នូវកិច្ចការនានា សម្រាប់រៀបចំវេទិកា និពន្ធនាយក សារព័ត៌មាន លើកទី ១០ ដែលគ្រោងធ្វើនៅក្នុងខែ វិច្ឆិកាខាងមុខនេះ។ កិច្ចប្រជុំក៏បានពិនិត្យ ទៅលើវឌ្ឍនភាព ការងារក្នុងផែ្នកនីមួយៗ សម្រាប់រៀបចំវេទិកា តុមូល ដោយព្រាងជាខ្លឹមសារ ការរៀបចំកន្លែង ការសម្របសម្រួល ការចូលរួមរបស់អ្នកសារព័ត៌មាន ក្នុងស្រុក។ កិច្ចប្រជុំក៏បានផ្ដោត សំខាន់ទៅលើ

ការផ្សព្វផ្សាយ នៅកម្មវិធី បើកនិងបិទ កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ASEM លើកទី 13 ដោយក្នុងការងារនេះ អគ្គនាយកដ្ឋាន ទូរទស្សន៍ជាតិកម្ពុជា ដឹងទីភ្នាក់ងារ សារព័ត៌មានកម្ពុជា AKP បានត្រៀមរួចរាល់ហើយ យើងធ្វើការផលិតសិក្សា ស្រាវជ្រាវអត្ថបទ ខ្លឹមសាររូបភាព ទាក់ទងនឹងកិច្ចប្រជុំកំពូល អាស៊ីអឺរ៉ុប លើកទី ១៣ រយៈពេល ពីរថ្ងៃនេះផងដែរ។ ដូច្នេះជាជំហានទៅមុខទៀត ក្រុម

ការងារ របស់ក្រសួងព័ត៌មាន បាននិងកំពុង ពន្លឿនកិច្ចការ មួយចំនួន មូលនិធិ អាស៊ីអឺរ៉ុប ដើម្បីផ្លាស់ប្ដូរព័ត៌មាន ក៏ដូចជា ធ្វើបច្ចុប្បន្នភាព នៃការត្រៀមលក្ខណៈ សម្រាប់រៀបចំ ព្រឹត្តិការណ៍និពន្ធ នាយកសារព័ត៌មាន លើកទី ១០នេះ៕ ប្រភព TVK