មន្ទីរសុខាភិបាលខេត្តបាត់ដំបង រៀបចំគ្រែសង្គ្រោះបន្ទាន់(ICU)សម្រាប់អ្នកជំងឺកូវីដ១៩ ចំនួន៣០០ បន្ថែម

Phy Sok, [06.07.21 18:24]

មន្រ្តីនៃមន្ទីរសុខាភិបាលខេត្តបានញាប់ដៃ ញ៉ាប់ជើង រៀបចំទីតាំងក្នុងមន្ទីរពេទ្យបង្អែគ ខេត្តបាត់ ដំបង ដើម្បីរៀបចំបន្ទប់សង្គ្រោះបន្ទាន់សម្រាប់អ្នកជំងឺកូវីដ១៩ (ICU ) ចំនួន៣០០គ្រែ បន្ថែម នាថ្ងៃទី០៦ខែកក្កដា ដែលថ្នាក់ជាតិផ្តល់អោយ ។

លោកឱសថបណ្ឌិតវឿងប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបងបានអោយដឹងថា ការរៀបចំគ្រែសង្គ្រោះបន្ទាន់ (ICU)នេះគឺសម្រាប់ដាក់ព្យាបាលអ្នកជំងឺកូវីដ១៩ ដែលធ្ងន់ធ្ងរ និង ស្របពេលដែលខេត្តបាត់ដំបងមានអ្នកជំងឺកើនឡើងខ្លាំងជារៀងរាល់ថ្ងៃ។

 

លោកវេជ្ជបណ្ឌិតបន្ថែមថា គ្រែសង្គ្រោះបន្ទាន់៣០០គ្រែនេះគឺរៀបចំ ក្នុងអាគារសម្ភព (អាគា រសម្រាល កូន) នៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ចំណែកជំងឺដែលកំពុងសម្រាលកូននៅទីនេះត្រូវផ្ទេរទៅដាក់ នៅអាគារប្រជាជន ក្នុងបរិវេណមន្ទីរពេទ្យនេះដែរ។

លោកបន្ថែមថា ចំណែកអ្នកជំងឺកូវីដ១៩ដែលកំពុងព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ត្រូវផ្ទេរទៅ ព្យាបាលបណ្តោះអាសន្នទៅមណ្ឌលព្យាបាល ក្រុងបាត់ដំបងដែល មានទីតាំងនៅ វិទ្យាល័យ សម្តេចឪ ដើម្បីទុកអាគារនេះដាក់អ្នកជំងឺទូទៅវិញ។ លោកបន្ថែមថាក្រោយរៀបចំគ្រែសង្គ្រោះបន្ទាន់ទាំង៣០០គ្រែរួចហើយ និង យកអ្នកជំងឺកូវីដ១៩ដែលមានសភាពធ្ងន់ ត្រឡប់មកព្យាបាលទីនេះវិញ។

បច្ចុប្បន្ននេះខេត្តបាត់ដំបងមានកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន១១ទីតាំង ទាំងកន្លែងព្យបាលជំងឺធ្ងន់និងស្រាល ។

បើតាមមន្រ្តីសុខាភិបាលបានអោយដឹងថាខេត្តបាត់ដំបងនាពេលបច្ចុប្បន្ននេះកំពុងបន្តរាលដាលកាន់តែខ្លាំងនៅជំងឺគូវីដ១៩ ដែលទាមទាអោយមានការចូលរួមប្រុងប្រយ័ត្នខ្ពស់នៅវិធានការនានា និង ត្រៀមពង្រីកន្លែងព្យាបាលបន្ថែម ។ដោយមន្រ្តីបញ្ជាក់ថាគ្រាន់តែមួយសប្តាហ៍អ្នកជងឺកូវីដ១៩នៅក្រុងបាត់ដំបងបានកើនឡើង១៨០នាក់បន្ថែមទៀត ។

សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី ៥ខែកក្កដា ខេត្តបាត់ដំបង រកឃើញវិជ្ជមានកូវីដ១៩ សរុប ១២២៦នាក់ ជាសះស្បើយ៦៣០នាក់ ស្លាក់កើនឡើង៩នាក់ និង កំពុងសម្រាកព្យាបាលចំនួន៥៨៧នាក់ ៕ ភី សុខ