វគ្គផ្ដាច់ព្រ័ត្រ នៃកម្មវិធី វោហារ ដើមបាត់ដំបង ការប្រកួត និយាយភាសាអង់គ្លេស ជាសាធារណៈ

Mot Voyho, [26.07.21 09:13]

នាព្រឹកថ្ងៃទី 25 ខែកក្កដា ឆ្នាំ 2021 កន្លងទៅនេះ ឯកឧត្តមអ៊ុយរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួនរតនៈ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង បានអញ្ជើញចូលរួម ក្នុងកម្មវិធីវោហាឆ្នើម បត់ដំបង ការប្រកួតនិយាយភាសាអង់គ្លេស ជាសាធារណៈ វគ្គផ្ដាច់ព្រ័ត្រ ក្រោមអធិបតីភាព សម្ដេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង និងឯកឧត្តមសសុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជននិងកីឡា និងជាប្រធានគម្រោង កម្មវិធីវោហាឆ្នើម តើមួយរយៈ ប្រព័ន្ធវីដេអូ conference zoom ។

ឆ្លងកាត់ការប្រកួតប្រជែង អស់រយៈកាលកន្លងមក ទីបំផុត កម្មវិធីបានរកឃើញ បេក្ខជន បេក្ខនារី ជាប់ជ័យលាភី ក្នុងនោះវិញ្ញាសារ ឯកបុគ្គល ជ័យលាភីលេខ 1 បានទៅលើបេក្ខជននារី សាន នីកាម៉ារៀ នឹងលេខ 2 បានទៅលើ បេក្ខនារី ហៀងគីមហួយ និងវិញ្ញាសាជជែក ដេញដោលជាក្រុម ជ័យលាភីលេខ 1 បានទៅលើក្រុម បដិសេធ មានបេក្ខជន សេងម៉ៅម៉េង ព្រមទាំង បេក្ខជនរី មុនីម៉ារីដា និងបេក្ខជននារី ប៉ូវវិរិយ៉ា។

សម្រាប់ជ័យលាភី វិញ្ញាសាឯកបុគ្គល លេខ 1 ទទួលបានមេដៃ ១ គ្រឿង ថវិកា 60ម៉ឺនរៀល និងកុំព្យូទ័រ Laptop ១ គ្រឿង អាហារូបករណ៍ ឯកឧត្តម សសុខា ព្រមទាំងរូបវ័ន្តផ្សេងទៀត។ ជ័យលាភីលេខ ២ ទទួលបាន មេដាយ 1 គ្រឿង ថវិកា 40 ម៉ឺនរៀល និងអាហារូបករណ៍ ឯកឧត្តមសសុខាផងដែរ។

សម្រាប់ វិញ្ញាសា ជជែកដេញដោល ជាក្រុម ជ័យលាភីលេខ 1 មានបីនាក់ ក្នុងម្នាក់ៗ ទទួលបាន មេដាយ 1 គ្រឿង ថវិកា 1 លានរៀល ព្រមទាំង កុំព្យូទ័រ Laptop ១ គ្រឿង និង អាហារូបករណ៍ ឯកឧត្តមសសុខា។ ពានរង្វាន់ ជ័យលេភី លេខ ២ មានបីនាក់ ម្នាក់ៗទទួលបាន មេដាយ 1 គ្រឿង ថវិកា 80 ម៉ឺនរៀល និង អាហារូបករណ៍ ឯកឧត្តម សសុខា ផងដែរ៕ ប្រភព រដ្ឋបាលខេត្ត បប