ពលករខ្មែរម្នាក់ធ្លាក់ពីលើដំបូលអាគារកំពុងសាងសង់១កន្លែង ស្លាប់បាត់បង់ជីវិត នៅខេត្តរ៉ាក់យ៉ងប្រទេសថៃ

Phy Sok, [05.09.21 07:43]

ពលករខ្មែរវ័យក្មេងម្នាក់បានរអិលជើងធ្លាក់ពីលើដំបូលផ្ទះកំពុងសាងសង់មួយកន្លែងនៅខណះរូបគេឡើងជួសជុលដំបូលកាលពីម៉ោងជាង១០ព្រឹក ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២១ នៅក្បែផ្លូវសុីអេសៀ ក្នុងឃុំម៉ាបខា ស្រុកនិគមវឌ្ឍនា ខេត្តរ៉ាក់យ៉ង ប្រទេសថៃ ។

ហេតុការណ៍នេះឃើញស្ត្រីជាម្តាយដែលទៅធ្វើការសំណង់ជាមួយគ្នា បានទួញយំសោកសង្រែងបន្ទាប់ពីឃើញកូនប្រុសរបស់ខ្លួនធ្លាក់ពីលើដំបូលមកក្រោម ស្លាប់ក្នុងថ្លុកឈាមបែបនេះ។


ប្រភពអោយដឹងថា មុនដំបូងក្មេងប្រុសជនរងគ្រោះជាពលករខ្មែរ និងទើបតែមានអាយុ ១៨ ឆ្នាំ បានឡើងទៅលើដំបូលដើម្បីផ្លាស់ប្តូរសន្លឹកហ្វីប្រូសុីម៉ង់ត៍ ដែលមានកំពស់ប្រហែល ៨ ម៉ែត្រ ហើយក៏បានភ្លាត់ជើងធ្លាក់មកដីបណ្តាលអោយបោកក្បាលស្លាប់នៅនឹងកន្លែងភ្លាមៗ។

ហើយក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ច និង ក្រុមហ៊ុនមូលនិធិ ស្យាមរ៉ាក់យ៉ង ក៏បានចុះទៅដល់ទីតាំងកើតហេតុ។

ប្រភពបញ្ជាក់ថា សមត្ថកិច្ចកំពុងលើកយកផ្លូវច្បាប់មកពិចារណា គឺក្មេងត្រឹមអាយុ១៨ឆ្នាំ មិនអាចប្រើអោយធ្វើការងារ ដោយឡើងទៅលើខ្ពស់ៗឡើយ គឺអាចធ្វើការនៅខាងក្រោម ដូច្នេះនេះវាជាកំហុសម្ចាស់ផ្ទះ ឬក៏កំហុសអ្នកម៉ៅការ៕ភី សុខ