មុខរបររាវខ្យងស្ងោរលក់ ពេញនិយមសម្រាប់អ្នកភូមិសំណាញ់ ដើម្បីស្តារសេដ្ឋកិច្ចក្នុងអំឡុងវិបត្តិកូវីដ

Phy Sok, [17.09.21 10:42]

យើងធ្វើដំណើរតាមផ្លូវជាតិលេខ៥៧ឆ្លងកាត់ភូមិសំណាញ់ ដែលមានចម្ងាយពី រមនីយដ្ឋាន ប្រវត្តិសាស្រ្តភ្នំសំពៅ ប្រហែលតែពីរគីឡូប៉ុណ្ណោះ ឃើញអ្នកភូមិបានដាក់ខ្សង ក្នុងកញ្ច្រែងលក់មុខផ្ទះ រាងខ្លួន ហូរហែរ សម្រាប់លក់ ជូនអ្នកធ្វើដំណើរឆ្លង កាត់និងម៉ូយ ដែលធ្លាប់មកទិញទទួលទាន។

អ្នកស្រីរដ្ឋាដែលជាអ្នករាវខ្យងលក់ជាប្រចាំថ្ងៃដែរនោះបាននិយាយថា ខ្យងនៅទីនេះគឺជាខ្យង ធម្មជាតិសុទ្ធសាធ ដោយអ្នកភូមិនាំគ្នាទៅរាវនៅបឹងធំមួយក្បែរភូមិ គឺឈ្មោះបឹងច្រមុះ នឹងតាមវាលស្រែ ដែល សម្បូរទៅដោយខ្សងយ៉ាងច្រើននៅរដូវវស្សា ។

អ្នកស្រីថា អាចរកចំណូលពីរបររាវខ្យងនេះបានមួយថ្ងៃ ៤ទៅ៥ម៉ឺនរៀលដែរ គ្រាន់ផ្គត់ផ្គង់ជីវភាព ក្នុងអំឡុងប្រឈមនិងជំងឺកូវីដ១៩នេះ ពីព្រោះថា ពួកគាត់មិនបានចំណាយថ្លៃដើមទៅទិញនោះទេ គឺគ្រាន់តែកាន់ធុងរឺការ៉ុង ទៅចុះរាវក្នុងបឹងនិងរាវតាមវាលស្រែប៉ុណ្ណោះ ។

នៅភូមិសំណាញ់នេះមានប្រជាពលរដ្ឋទៅរាវខ្យងលក់ជាច្រើនគ្រួសារ ដែលដាក់លក់មុខផ្ទះរបស់ខ្លួន មានខ្យងឆ្អិន ជ្រលក់ទឹកប្រហុកមួយគីឡូ ៥០០០រៀល និង ខ្យងឆៅ មួយគីឡូ២០០០រៀល សម្រាប់ អតិថិជនទិញយកទៅចម្អិនខ្លួនឯង ដូចជាស្ងោរ អាំង ឆា រឺ យកទៅស្លប្រហើរជាដើម ។

អ្នកស្រីរដ្ឋាបានអោយដឹងថា ខ្យងដល់លក់នៅភូមិសំណាញ់នេះមានរស់ជាតិឆ្ងាញ់ព្រោះជាខ្យងធម្មជាតិ គួបផ្សំនិងការផ្សំគ្រឿងផងដែរ គឺអ្នកទទួលទានហើយ ចង់ទទួលទានម្តងទៀត ។ អ្នកស្រីបង្ហាញពី រូបមន្ត ខ្យងស្ងោរនៅទីនេះ គឺយកខ្យងស្ងោរជាមួយទឹកដូងខ្ចី ដាក់ស្លឹកក្រូច គល់ស្លឹកគ្រៃនិង គ្រឿងទេសផ្សេងទៀត ជាការស្រេច។

ភូមិសំណាញ់នេះ ស្ថិតនៅឃុំភ្នំសំពៅ ស្រុកបាណន់ខេត្តបាត់ដំបង ប្រជាជននៅទីនេះក្រៅពីរាវខ្យងលក់ ពួកគាត់មានមុខរបរធ្វើស្រែចំការ និង រកស៊ីលក់ដូរខ្លះផងដែរ ៕ ភី សុខ