ឪពុកចុង បង្ខំរួមភេទជាមួយកូនស្រីចុងរបស់ខ្លួន សម្រេចចំនួន២លើកត្រូវឃាត់ខ្លួន

Phy Sok, [30.08.21 12:00]

ឪពុកចុងម្នាក់ឆ្លៀតពេលដែលប្រពន្ធទៅធ្វើការនៅភ្នំពេញ បានលួងលោម កូនចុងជាអានិតិជន រំលោភបានសម្រេចពីរដង ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន ក្រោយពីម្តាយក្មេងស្រីដាក់ពាក្យបណ្តឹង។

យោងពាក្យបណ្ដឹងរបស់ឈ្មោះ អ ស ម ភេទស្រី អាយុ២៩ឆ្នាំ រស់នៅ ស្រុកមោងឫស្សីខេត្តបាត់ដំបង កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២១បានមកដាក់ បណ្តឹងប្ដឹងលើ ឈ្មោះវ៉ាង សីហាក់ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅ ស្រុកមោងឫស្សី (ត្រូវជាប្តីចុង) ដោយចោទប្រកាន់ថាបានចាប់រំលោភលើកូនស្រីរបស់ខ្លួនឈ្មោះ ស ស ល អាយុ១៣ឆ្នាំ រស់នៅក្នុងបន្ទុក នៅស្រុកមោងឫស្សី បានសំរេចចំនួន០២លើក។

ក្រោយពីសមត្ថកិច្ចធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យបានសារភាពថា ៖ នៅពេលដែលប្រពន្ធរបស់ខ្លួនទៅធ្វើការនៅក្នុងរោងចក្រកាត់ដេរនាទីក្រុងភ្នំពេញ ដោយទុកកូនស្រីអោយនៅជាមួយបងធ៌មរួចមក ខ្លួនក៏បានលួងលោមអោយកូនស្រីមកដេកផ្ទះវិញ ដោយបានល្បួងរំលោភបានសម្រេចចំនួន២លើក នៅលើកទី១ គឺនៅក្នុងដើមខែសីហា ឆ្នាំ២០២១ វេលាម៉ោង១២យប់ នៅនឹងផ្ទះរបស់ខ្លួន និង លើកទី២ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១១ យប់ ចំនុចកន្លែងដដែល ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សីដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់ ៕ ភី សុខ