កសិករ 40 គ្រួសារ បានស្ម័គ្រចិត្តចូលរួម ផលិតស្រូវមមិត្តគ្រៀល នៅតំបន់ការពារ ទេសភាព អន្លង់ព្រីង

Mot Voyho, [18.08.21 10:14]

ប្រភព ពីអង្គការ Nstute Life Cambodia បានឲ្យដឹង កាលពីថ្ងៃទី 17 ខែសីហាកន្លងទៅនេះថា គម្រោងសាកល្បង ស្រូវមិត្តគ្រៀល សម្រាប់សហគមន៍នៅ តំបន់ការពារ ទេសភាពអន្លង់ព្រីង បានឈានដល់ដំណាក់កាល ចុះវាស់វែងដីធ្លី របស់កសិករ ដែលបានស្ម័គ្រចិត្ត ចូលរួមសហការជាមួយ គម្រោងនេះហើយ។ ប្រភពដដែលបានឲ្យដឹងទៀតថា កាលពីថ្ងៃទី 9 ថ្ងៃទី 14 ខែសីហាកន្លងទៅនេះ យើងបានចុះវាស់វែងដីស្រែ របស់សមាជិកកសិករ ដែលបានចូលរួមក្នុងការ ផលិតស្រូវ មិត្តភាពសង្គ្រោះ សត្វព្រៃនៅភូមិ កោះចំការ និងភូមិ ជ្រេស ក្រោយពីបានវាស់វែងរួច យើងដឹងចេញប័ណ្ណសម្គាល់ ជូនគ្រួសារដែលស្ម័គ្រចិត្ត ចូលជាសមាជិក។ មកដល់ពេលនេះ មានកសិករប្រមាណជា 40 គ្រួសារ បានស្ម័គ្រចិត្តចូលរួម ផលិតស្រូវ មិត្តគ្រៀល ដែលមាន 12 លក្ខណៈ វិនិច្ឆ័យ។ នេះគឺជាឆ្នាំដំបូង សម្រាប់សហគមន៍ នៅតំបន់ការពារទេសភាព អន្លង់ព្រីង ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។ យើងសង្ឃឹមថា នឹងមានកសិករច្រើន ទៀត ចូលរួម ក្រោយឃើញអត្ថប្រយោជន៍ ដែលទទួលបានពីកម្មវិធីនេះ។

ស្រូវមិត្តគ្រៀល គឺជាកសិផលដែល គិតគូរពីប្រព័ន្ធ អេកូឡូស៊ី ជាប្រភេទចំណី បន្ថែមដល់សត្វគ្រៀល និងជាអង្ករសុវត្ថិភាព ដល់មនុស្ស។ បរិភោគ អង្ករមិត្តគ្រៀល គឺដើម្បីសុខភាព អ្នកនឹងចូលរួម អភិរក្សសត្វក្រៀល កុំឲ្យផុតពូជ។ គម្រោងស្រូវមិត្តគ្រៀល នៅតំបន់ ការពារទេសភាព អន្លង់ព្រីង សហការអនុវត្តដោយ អង្គការ ជីវិតធម្មជាតិ នៅកម្ពុជា ក្រសួងបរិស្ថាន អង្គការ Bird Life និងអង្គការ ក្រុមការងារអភិវឌ្ឍ ជនបទកម្ពុជា ក្រោមជំនួយមូលនិធិពី KNCF ដែលបានឧបត្ថម្ភ ថវិកា ដល់សកម្មភាពនេះ៕ ប្រភព AKP