ក្រសួងកសិកម្ម កំពុងពង្រឹងសមត្ថភាពមន្ត្រី ជំនាញ លើការងារបច្ចេកទេស សង្កេតតាមដាន រុយចោះផ្លែឈើ

Mot Voyho, [25.08.21 15:22]

ឯកឧត្តម វេងសាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹង កាលពីថ្ងៃទី ២៤ ខែសីហាកន្លងទៅនេះថា ក្រសួងកសិកម្ម កំពុងពង្រឹងសមត្ថភាព មន្ត្រីជំនាញ លើការងារបច្ចេកទេស អង្កេតតាមដាន រុយចោះផ្លែឈើ និងវិធានការកម្ចាត់ ដោយប្រើវិធានចម្រុះ គ្រប់គ្រងដំណាំ ក្រោមគម្រោង ការអង្កេតតាមដាន រុយចោះផ្លែឈើ និងវិធានការកម្ចាត់ ដោយប្រើវិធានចម្រុះ គ្រប់គ្រងដំណាំ ដែលប្រើពេល ៤ ឆ្នាំ ចាប់ពីឆ្នាំ ២០២០ដល់ ២០២៣ នៅតាមខេត្តគោលដៅ ដាំដំណាំស្វាយ ដើម្បីលើកកម្ពស់ គុណភាព ផលដំណាំ របស់កសិករ។

យោងតាមហ្វេសប៊ុក ផ្លូវការរបស់ ឯកឧត្តម វេងសាខុន បានឲ្យដឹងថា រុយចោះផ្លែឈើ គឺជាសត្វល្អិតចង្រៃ ដែលតែងតែបំភ្លេចបំផ្លាញ ផ្លែឈើ និងបន្លែយ៉ាងធ្ងន់ធ្ងរ។ សត្វល្អិតចង្រៃ ប្រភេទនេះ ត្រូវបានចាត់ទុកថា ជាបញ្ហា ប្រឈម ដ៏ចម្បងមួយ ដែលបាននឹងកំពុង គំរាមកំហែង ដល់សន្តិសុខស្បៀង និងការធ្វើពាណិជ្ជកម្ម ជាលក្ខណៈអន្តរជាតិ ដូច្នេះនៅក្នុង បរិបទពាណិជ្ជកម្ម អន្តរជាតិ ផលិតផលផ្លែឈើស្រស់ សត្វល្អិតចង្រៃ ប្រភេទនេះ ជានិច្ចជាកាលត្រូវបាន ចាត់ថ្នាក់ ថា សត្វល្អិតចង្រៃភូតគាមអនាម័យ ហាមឃាត់ សម្រាប់គ្រប់ប្រទេសនាំចូល។ ឯកឧត្តមបានបញ្ជាក់ទៀតថា ក្នុងគោលបំណងដើម្បី ពិពិធកម្ម ផលិតភាពកសិកម្ម និងពាណិជ្ជូបនីយកម្ម ផលិតផលកសិកម្ម នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋាន កសិកម្ម បានខិតខំប្រឹងប្រែង បំពេញភារកិច្ច ជាសមត្ថកិច្ច ភូតគាមអនាម័យ ក្នុងការទទួលខុសត្រូវ ជាចាំបាច់ ដើម្បីពង្រឹងនិងពង្រីក វិសាលភាព នៃការសិក្សាស្រាវជ្រាវ អភិវឌ្ឍបច្ចេកវិទ្យា និងផ្សព្វផ្សាយ ឬផ្ទេរបច្ចេកទេស ពាក់ព័ន្ធសំខាន់ៗ និងការគ្រប់គ្រង រុយចោះ ផ្លែឈើ នេះ ដល់កសិករ និងម្ចាស់ចំការ។ ជាក់ស្ដែង ជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងនេះ គឺកិច្ចសហការជាមួយ ទីភ្នាក់ងារថាមពល អាតូមី ក អន្តរជាតិ (IAEA) ក្
នុងការអនុវត្តន៍គម្រោងមួយ មានឈ្មោះថា ការអង្កេតតាមដាន រុយចោះផ្លែឈើ និងវិធានការកម្ចាត់ ដោយប្រើវិធាន ចម្រុះ គ្រប់គ្រងដំណាំ សម្រាប់រយៈពេល ៤ ឆ្នាំ ២០២០,២០២៣។ ឯកឧត្តមបានបញ្ជាក់ទៀតថា គម្រោងនេះមានគោលបំណង កំណត់អត្តសញ្ញាណ និងការគ្រប់គ្រង ដោយតាមការ តាមដាន ស្ថានភាព នៃការរាលដាល រុយចោះផ្លែឈើ តាមរយៈការអង្កេតតាមដាន ដោយប្រើ វិធីសាស្រ្ត តាមដានបម្រែបម្រួល ប្រជាករ រុយចោះផ្លែ តាមរយៈប្រព័ន្ធ ដាក់អន្ទាក់នៅក្នុងចំការ។ បង្កើតយុទ្ធសាស្ត្រ កាត់បន្ថយ និងចុះអន្តរាគមន៍ចំពោះ ការរាលដាល រុយចោះ ផ្លែនៅក្នុងប្រទេស។ លើកកម្ពស់ការយល់ដឹង ជាសាធារណៈ អំពីការគ្រប់គ្រង រុយចោះផ្លែ។ ដើម្បីសម្រេចបាន គោលបំណងខាងលើ គម្រោងមានសកម្មភាព សំខាន់ៗដូចជា បណ្ដុះបណ្ដាលមន្ត្រីថ្នាក់ជាតិ ទាក់ទងទៅនឹង Fruit ify detection and surveillance ចងក្រង និងប្រមូលទិន្នន័យ អំពីរុយចោះ ផ្លែក្នុងតំបន់ គោលដៅ រៀបចំឱ្យបានកាន់តែប្រសើរ នៅមន្ទីរពិសោធន៍ សម្រាប់កំណត់ អត្តសញ្ញានុយចោះផ្លែ រៀបចំផែនការថ្នាក់ជាតិ សម្រាប់ការគ្រប់គ្រង រុយចោះផ្លែ៕ ប្រភព វិទ្យុជាតិ លម្ពុជា