គោលដៅចរាចរណ៍ នឹងកន្លែង ធ្វើចត្តាឡីស័ក ចំនួន 194 ទីតាំង បានទទួលទឹកបរិសុទ្ធ ពីទឹកចិត្តកម្ពុជា…

គោលដៅត្រួតពិនិត្យ ចរាចរណ៍ និងកន្លែងធ្វើចត្តាឡីស័ក ចំនួន 194 ទីតាំង នៅទូទាំងប្រទេស នៅថ្ងៃទី 21 ខែមិថុនា ឆ្នាំ 2021 នេះ បានទទួលសិទ្ធិបរិសុទ្ធ កម្ពុជា ពីយុទ្ធនាការ កម្ពុជា របស់ក្រុមហ៊ុនខ្មែរ(ប៊ែវើរីជីស) សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ គម្រោងបរិច្ចាគប្រចាំខែ របស់ក្រុមហ៊ុននេះ គឺដើម្បីផ្ដល់ជំនួយ មួយផ្នែកដល់ កិច្ចការងារសង្គម និងជាកម្លាំងចិត្ត ដល់ការខិតខំប្រឹងប្រែង របស់កងកម្លាំង ដែលបានរក្សាសន្តិសុខ សង្គម ជូនដល់ប្រជាពលរដ្ឋកម្ពុជា ដោយមិនខ្លាចនឿយហត់។


សូមបញ្ជាក់ថា យុទ្ធនាការសប្បុរសធម៌ ទឹកចិត្តកម្ពុជា កំពុងបរិច្ចាក ទឹកបរិសុទ្ធកម្ពុជា យ៉ាងច្រើនសន្ធឹកសន្ធាប់ ជូនដល់ស្ថាប័ននានា ដែលកំពុងប្រយុទ្ធប្រឆាំង និងការឆ្លងរាលដាល នៃជំងឺកូវិត 19 ដែលកន្លងមក បានឧបត្ថម្ភទឹកបរិសុទ្ធកម្ពុជា និងភេសជ្ជៈ ប្រមាណជិត 20000 កេសហើយ៕២១មិថុនា៕ ប្រភព ក្រសួងព័ត៌មាន៕